ចង់បង្ហាញ​ស្នាដៃ​ក្មេងស្ទាវ​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា ជ្រុល​ទៅបុក​រថយន្ត​លោក​អភិបាលខេត្ត ដេក​ក្នុង​ទ្រុង​

, , Leave a comment

​ខេត្តពោធិ៍សាត់ ៖ ក្រុមក្មេងស្ទាវ​៨​នាក់ និង​ម៉ូតូ​តូចធំ​៧​គ្រឿងក្នុង​ចំណោម​១០​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់​ចូល​ទ្រុង កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៤ ស្ថិត​ត្រង់​ម្ដុំ​សាលា​រចនា ក្នុង​ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ខណៈដែល​ជិះ​ម៉ូតូ​ទៅបុក​ជាមួយនឹង​រថយន្ត​លោក​អភិបាលខេត្ត​បណ្ដាល​ឲ្យ​កំពិត​។​

 

​ក្នុង​ហេតុការណ៍​ដេញចាប់​ក្មេងស្ទាវ​ដ៏​ព្រហើន​ខាងលើ​មក​ញាត់​ទ្រុង ទាំងយប់​នេះ ត្រូវបាន​លោក ឈន រិ​ទ្ធិ អធិការ​ក្រុង​ពោធិ៍សាត់​ដែល​ទទួលបញ្ជា​ផ្ទាល់​ពី​លោក​អភិបាលខេត្ត​ឲ្យ​ដឹង ថា នៅ​យប់នោះ លោក​អភិបាល​ជាមួយ​អង្គរក្ស​បាន​បើករថយន្ត​លុច​ស៊ី​៥៧០ មើល​ពី​សន្តិ​សុខភូមិ​ឃុំ​សុវត្ថិភាព​ក្នុង​ក្រុង លុះ​មកដល់​ម្ដុំ​ខាងលើ ស្រាប់តែ​ក្មេងស្ទាវ មាន​គ្នា​ប្រហែល​១០​នាក់ បាន​ជិះ​ម៉ូតូ ធុន​តូចធំ រោទិ៍​សំឡេង​ខ្លាំងៗ​រំពង​ពេញ​ផ្លូវ និង​បាននាំគ្នា​ជិះ​ចាក់​គួរ​ព័ទ្ធ​មុខក្រោយ រថយន្ត​លោក​អភិបាលខេត្ត​។ ពេលនោះ​ពួកគេ​ក៏បាន​បុក​រថយន្ត​លោក​អភិបាល​បណ្ដាល​ឲ្យ​កំពិត ទើប​លោក​អភិបាល​បានចេញ​បទបញ្ជា​តាម​ចាប់​ក្រសោប​ពួក ក្មេងស្ទាវ​នេះ​បាន​ចំនួន​៨​នាក់​ក្នុងចំណោម​១០​នាក់ និង ម៉ូតូ​តូចធំ​៧​គ្រឿង​យកមក​កាន់​អធិការ​ក្រុង​ញាត់​ទ្រុង​ទាំងយប់ តែម្ដង​។ លោក អធិការ​បាន​បន្តថា ពួកក្មេងស្ទាវ​ទាំងនេះ តែងតែ​បង្ក​រំខាន​ដល់​ពលរដ្ឋ និង​អ្នកដំណើរ​ស្ទើរ​រាល់ថ្ងៃ​ដោយ កម្លាំង​លោក​តាម​ចាប់​ដែរ​តែ​ពុំបាន ទើប​ថ្ងៃ​អ​ន្សា​ខាងលើ​យើង​ប្រើ​កម្លាំង​សហការគ្នា​ច្រើន​ក្រសោប​បានតែ​ម្តង​។​

 

​លោក​ក៏បាន​បញ្ជាក់ថា លោក​អភិបាល​ឲ្យ​ធ្វើ​ការអប់រំ​ពួកគេ ជា​លើកទីមួយ​ដើម្បី​ផ្ដល់ឱកាស​ឲ្យ​ពួកគេ​កែខ្លួន ប្រសិន​ជាមាន​ករណី​លើក​ទី​២​ទៀត​នឹងត្រូវ​ប្រឈមមុខ​ជាមួយ​ច្បាប់​ហើយ​៕

25-5-2014 (1) 25-5-2014 (2)

 

Leave a Reply

(*) Required, Your email will not be published