ចេញពី​កន្លែង​បន្សាប​គ្រឿងញៀន នឹកឃើញ​អនុស្សាវរីយ៍ បបួលគ្នា​ចែកចាយ​គ្រឿងញៀន​បន្ត​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​នឹង​ថ្នាំញៀន​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ខណៈដែល​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​ថ្នាំញៀន​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​២៤ ខែឧសភា ឆ្នាំ​២០១៤ នៅ​ចំណុច​ក្រុមទី​៧ ភូមិ​ឡ​រកំ​ប៉ោរ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

 

​ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​មានឈ្មោះ អ៊ុក ករុណា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​លក់​ខោអាវ ស្នាក់នៅ​ភូមិ​ព្រែក​ព្នៅ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ និង​ម្នាក់ទៀត​មានឈ្មោះ ភឿន ដា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់នៅ​ភូមិ​ព្រែក​ព្នៅ​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៦​កញ្ចប់ ។​

 

​ជនសង្ស័យ និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច ឃុំខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន កសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

25-5-2014

 

Leave a Reply

(*) Required, Your email will not be published