ប្រជាពលរដ្ឋ​ដែលមាន​ទំនាស់​ដីធ្លី​ជា​ឈ្មោះ ហេង កា​រិ​ន ជា​អង្គរក្ស​សម្ដេច​តេ​ជោ​ហ៊ុនសែន មក​សាលាខេត្ត​ដើម្បី​អភិបាលខេត្ត​ជួយ​ដោះស្រាយ​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ប្រមាណ​៧០​នាក់​ដែល​តំណាង​អ្នកភូមិ ២​នៅក្នុង​ស្រុក​ម៉ាឡៃ មក​សាលាខេត្ត​បន្ទាយមានជ័យ ដើម្បី​ឲ្យ​លោក​អភិបាលខេត្ត​ជួយ​រក​ដំណោះស្រាយ អំពី​បញ្ហា​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ និង​ឈ្មោះ ហេង កា​រិ​ន ដែល​កាន់កាប់​ពី​ឆ្នាំ​២០០៦ រហូតមកដល់​សព្វថ្ងៃ​នេះ ។​

 

​តំណាង​ប្រជាពលរដ្ឋ​២​ភូមិ​ដែលមាន​ឈ្មោះ ចាន់ ប៊​ន ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ សព្វថ្ងៃ​រស់នៅ​ភូមិ​អូរ​ស្វាយ ឃុំ​តា​គង់ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា គាត់​ឡើងមក​សាលាខេត្ត​នេះ​ដើម្បី​ឲ្យ​លោក​អភិបាលខេត្ត គោ​ស៊ុំ សារឿ​ត ជួយ​រក​ដំណោះស្រាយ​ដល់​ប្រជាពលរដ្ឋ​ទាំង​២​ភូមិ គឺ​ភូមិ​អូរ​តេះ និង​ភូមិ​ស្វាយ ដែលមាន​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ និង​ដី​ធ្វើស្រែ​ចំនួន​២៣០​ហិកតា ដែល​កំពុងតែ​មានទំនាស់​យ៉ាងខ្លាំង​ជាមួយនឹង​ឈ្មោះ ហេង កា​រិ​ន ភេទ​ប្រុស ឋានៈ​ជា​អង្គរក្ស​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន អាយុ​ប្រហែល​៥០​ឆ្នាំ សព្វថ្ងៃ​រស់នៅ​ក្រុង​ប៉ោយប៉ែត ហើយ​បុរស​នោះបាន​និយាយថា ដី​ដែល​ខ្លួន​មានទំនាស់​ចំនួន​២៣០​ហិច​តា​នោះ ជា​ដី​កម្មសិទ្ធិ​របស់ខ្លួន​ជា​យូរ​ខែ​ឆ្នាំ​មកហើយ ដី​ទាំងអស់នោះ​ខ្លួន​បាន​ទិញ​ពី​ឃុំ និង​ស្រុក ។​

 

​គួរ​រ​ម្លឹ​ល​ថា កាល​វេលា​ម៉ោង​១១​ថ្ងៃត្រង់ ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៤ នៅ​ដី​ចំណុច​ភូមិ​ប្រាសាទ ឃុំ​តា​គង់ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ នោះ​ឈ្មោះ ហេង កា​រិ​ន បាន​យក​ត្រាក់ទ័រ​ឈូស​ដី និង​យក​ថ្នាំ​ទៅ​បាញ់​លើដី​ស្រែ​ប្រជាពលរដ្ឋ​កំពុងមាន​ទំនាស់​យ៉ាង​ងងើល អស់​ចំនួន​ដី​ប្រហែល​១​ហិកតា ពេលនោះ​ប្រជាពលរដ្ឋ​ទាំង​២​ភូមិ​នោះ​ឃើញ​ទាន់​ក៏​នាំគ្នា​កាន់​កាំបិត​ដំបង​រត់​យ៉ាង​ប្រ​សេក​ប្រសាច​នាំគ្នា​ទៅធ្វើ​ការទប់ស្កាត់ កុំ​ឲ្យ​ម្ចាស់​ម៉ៃ​ខូ​និង​ម្ចាស់​ត្រាក់ទ័រ ភ្ជួរ​លើដី​ស្រែ​របស់គាត់​បន្តទៅទៀត ។

 

ពេលនោះ​ក៏មាន​អំពើ​ហឹ​ង្សា​រ​កើតឡើង​រវាង​ម្ចាស់​ម៉ៃ​ខូ​និង​ម្ចាស់​ត្រាក់ទ័រ ព្រមទាំង​ប្រជាពលរដ្ឋ​ទាំង​២​ភូមិ​កើតឡើង បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ចង់យក​ភ្លើង​ទៅ​ដុត​ម៉ៃ​ខូ​កម្ទេចចោល​ទៀតផង ស្រប​ពេលដែល​កំពុងតែ​មានការ​ប្រ​ទុ​ស្ត​រាយ​គ្នា​នោះ មាន​ប៉ូលីស​ប៉ុស្តិ៍​តា​គង់​ចំនួន​២​នាក់ កាន់​កាំភ្លើង​គ្រប់​ដៃ​និង​ប៉ូលីស​ស្រុក​ម៉ាឡៃ​១​ក្រុម ចុះ​មកដល់​កន្លែងកើតហេតុ​ហើយ​បានធ្វើ​អន្តរាគមន៍​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​២​ភូមិ​ព្រមទាំង​ម្ចាស់​ម៉ៃ​ខូ​និង​ម្ចាស់​ត្រាក់ទ័រ​ឈ្លោះ​គ្នា​បន្តទៅទៀត ហើយ​ខ្លួន​ប៉ូលីស​បាន​និយាយថា ខ្លួន​និង​យក​រឿងនេះ​យកទៅ​ឲ្យ​ថ្នាក់លើ​ដើម្បី​ជួយ​ដោះស្រាយ​បន្ត ៕

25-5-2014 (3)

25-5-2014 (1) 25-5-2014 (2) 

 

Leave a Reply

(*) Required, Your email will not be published