នាំ​សង្សា​ចេញ​ឆក់ ក្រែង​បាន​លុយ​ចូល​ក្លឹប តែ​ស៊យ ត្រូវ​ប្រជាពលរដ្ឋ​វាយ​ឡើង​ទ្រោម​

, , Leave a comment

រាជធានី​ភ្នំពេញ ៖ ដើម្បី​រកលុយ​បាន​ងាយស្រួល​ជនសង្ស័យ​២​នាក់​បានចេញ​សកម្មភាព​ឆក់​ទ្រព្យសម្បត្តិ​អ្នកដទៃ តែ​មិនបាន​សម្រេច កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់​ថ្ងៃ ទី​២៣ ខែឧសភា ខាងក្រោយ​រោងកុន​គីរីរម្យ តាមផ្លូវ​លេខ​១១៣ សង្កាត់ បឹង​កេងកង​ទី​២ ខណ្ឌ ចំការមន ។​

 

​ប្រភពព័ត៌មាន​ពី​ស្ត្រី​រងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គាត់​ទើបនឹង​មកពី​ញុំ​ា​អាហារ​នៅ​ខាងក្រៅ​បាន​ជិះ​រ៉ឺម៉ក​ម៉ូតូ​មកដល់​មុខ ផ្ទះ​គ្រាន់​ដើរ​ចុះ​ពីលើ​រ៉ឺម៉ក​ម៉ូតូ​ដើរចូល​ផ្ទះ​ស្រាប់​តែមាន​ជនសង្ស័យ​២​នាក់​ស្រី​ម្នាក់​ប្រុស​ម្នាក់​ជិះ​ម៉ូតូ​ស្តេ​ប ពណ៌​ខ្មៅ​លាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1AE 4681 មកដល់​ត្រូវបាន​នារី​ដែល​អង្គុយ​ខាងក្រោយ​ជា​អ្នកធ្វើ​សកម្មភាព​ឆក់​ខ្សែក​ប្លា​ទីន​អ៊ី​តា​ល (​ប្លា​ទី​នស​) ទិញ​តម្លៃ​៥៤០​ដុល្លារ តែ​ឆក់​មិនបាន​សម្រេច​ទេ បាន​ឆក់​ដាច់រយះ​ខ្សែដៃ​រ៉ូ​ប​អស់​ពាក់កណ្តាល សំណាងល្អ​ហើយ​ដែរ​មិនបាន​ដាច់​របូត​រ៉ូ​ប​ធ្វើ​ឲ្យ​ខ្មាស​គេ ។ បន្ទាប់ពី​ឆក់​មិនបាន​សំរេច​ហើយ​ក្រុមចោរ​បាន​ជិះ​ម៉ូតូ​រត់ គេច​ទៅមុខ​បាន​ជាង​១០០​ម៉ែត្រ​ត្រូវ​ម្ចាស់​ខ្សែក​ស្រែកថា​ចោរៗ សន្តិសុខ​យាម​នៅមុខ អ៊ី​លី​ហ្គេ​ន បានរ​ត់ទៅ​ចាប់បាន​ជនសង្ស័យ​ទាំង​២​នាក់ ហើយ​ប្រជាពលរដ្ឋ​បាន​ព្រួត​វាយ បុរស​ជា​អ្នកបើក​ម៉ូតូ​ទ្រមខ្លួន​ហើយ​ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច ចំណែក​នារី​ជា​អ្នក​ឆក់​មិនត្រូវ​បាន​គេ​វាយ​ទេ គ្រាន់តែ​ដួល​ឆេះ​ជង្គង់​បន្តិច ។​

 

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ ឈឹម ម៉េង​ឡុង ភេទ​ប្រុស អាយុ​២០​ឆ្នាំ អតីត​ជាងកាត់សក់​នៅ​ខេត្តសៀមរាប បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​សង្កាត់ បឹង​សាឡាង ខណ្ឌទួលគោក រីឯ​អ្នក​ឆក់​មានឈ្មោះ ពេជ្រ ភេទ​ស្រី អាយុ​១៩​ឆ្នាំ ស្នាក់នៅ​ម្តុំ​បារ​មាន់ចែ សង្កាត់​ផ្សារ​ដេប៉ូ ខណ្ឌទួលគោក ។​

 

​ក្រោយពេល​កើតហេតុ​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ទាំង​២​នាក់​រួមជាមួយ​ម៉ូតូ​មួយគ្រឿង​ត្រូវបាន​បញ្ជូនទៅ​ប៉ុស្តិ៍ បឹង​កេងកង​ទី​២​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន ទៅ​អធិការ​ខណ្ឌចំការមន​ចាត់ការ​តាមច្បាប់ ៕

24-5-2014

 

Leave a Reply

(*) Required, Your email will not be published