គ្រូបង្វឹកក្រុមគោជល់អេស្ប៉ាញលោក Vicentedel Bosque បាននិយាយថាសាំបាប្រេស៊ីលជាប្រទេសដែលនឹងអាចឈ្នះពាន World Cup នៅរដូវក្តៅនេះ ។ លោក Del Bosque នឹងដឹកនាំក្រុមរបស់លោកសម្រាប់ tournament នេះពោរពេញទៅដោយទំនុកចិត្តបន្ទាប់ពីអេស្ប៉ាញបានឈ្នះជើងឯកWorld Cup កាលពីឆ្នាំ២០១០ និងពានរង្វាន់ទ្វីបអឺរ៉ុបផងដែរ ។
ប៉ុន្តែទោះបីយ៉ាងណាក្តីគ្រូបង្វឹកដែលពោរពេញទៅដោយបទពិសោធន៍រូបនេះ បានអះអាងថា ម្ចាស់ផ្ទះប្រេស៊ីលគឺជាក្រុមដែលមានមហិច្ចតាជាងគេក្នុង ការលើកពានរង្វាន់បាល់ទាត់ពិភពលោកនៅឆ្នាំនេះ។ គួរបញ្ជាក់ជាថ្មីថាការប្រកួត tournament ដ៏ធំមួយនេះនឹងត្រូវធ្វើឡើងនៅខែក្រោយ៕