អាង​ឪ​ជា​អ្នក​មាន​លុយ មាន​អំណាច​ សម្លុត​គេ​មិន​ខ្លាច ដេញ​កាប់​ជា​ការ​ផ្តល់​នូវ​មេ​រៀន​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ សមរភូមិ​កាប់​ចាក់​របស់​ក្មេងស្ទាវ​២​ក្រុម បាន​ក្លាយជា​ផ្ទាំងទស្សនីយភាព​នៃ​ភ្នែក​មហាជន ខណៈដែល​ពួកគេ​បើក​សុទ្ធតែ​រថយន្ត​ទំ​នើប​ៗ​​បាន​ដេញ​វាយ​គ្នា​នៅ មុខ​ហាង​ម៉ា​ស្ទ័​រ​ស៊ុប​គី​ស៊ុប តាម​បណ្តោយ​ផ្លូវ​ព្រះ​សុធារស់ ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៤ ។​

 

​ប្រភពព័ត៌មាន​ឃើញ​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា គេ​បានឃើញ​រថយន្ត​រ៉េ​ង​រ៉ូ​វើ ស៊េរី​ទំនើប​មួយគ្រឿង​ដែល​សុទ្ធតែ​ក្រុមក្មេងស្ទាវ​នៅក្នុង​រថយន្ត​នោះ​បើក​ប្រដេញ​គ្នា​ជាមួយ​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក​លុច​ស៊ី​ស​RX350 ដែល​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​សុធារស រហូតមកដល់​ទល់មុខ​ហាង​ម៉ា​ស្ទឺ​ស៊ូ​គី​ស៊ុប ក៏​ក្រុមក្មេងស្ទាវ​ទាំងនោះ​ឈប់​រថយន្ត​ចុះមក​ដេញ​វាយ​គ្នា​បង្កអោយមាន​ការភ្ញាក់ផ្អើល​តែម្តង ។  ចំពោះ​ហេតុការណ៍​ខា​​​ង​លើ​នេះ​​គឺ​ផ្ដើមឡើង​ដោយ​ការ​ទាស់​ពាក្យសម្ដី​ឌឺដង​ដាក់គ្នា​រហូត​ឈានដល់​ការដេញ​កាប់​ចាក់​គ្នា​តែម្ដង​។

 

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ភ្លាមៗ ដោយ​ឃាត់ខ្លួន​បាន​ជនរងគ្រោះ​ម្នាក់ ចំណែក​ភាគី​ផ្សេងទៀត​បាន​ឡើង​រថយន្ត​បើក​គេចខ្លួន​បា​ត់​ស្រ​មោល​​ ។ បន្ទាប់ពី​កើតហេតុ​ភាគី​ខាង​រងរបួស​មិនបាន​ដាក់ពាក្យ​ប្ដឹង​នោះទេ ដោយ​និយាយថា ភាគី​ខាង​បង្ក​ដែល​ជិះ​រថយន្ត​រ៉េ​ង​រ៉ូ​វើ​ខាងលើ ក៏​ត្រូវជា​មិត្ត​ភ័ក្តិ គេ​ចង់​ឲ្យ​មក​ធ្វើការ​សម្របសម្រួល​គ្នា​វិញ​វា​ល្អជា ព្រោះ​វា​មិន​ចង់​មានរឿង​វែងឆ្ងាយ​ត​ទៅមុខទៀត​៕

24-5-2014

 

Leave a Reply

(*) Required, Your email will not be published