ចេញពី​គុក​គ្មាន​មុខរបរ ដើរ​លួច ឆក់ ប្លន់ បន្ត ចូល​គុក​ជាថ្មី​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច បន្ទាប់ពី​រូបគេ​បានធ្វើ​សកម្មភាព​ឆក់​កា​បូក​ពី​នារី​រងគ្រោះ​តែ​មិ​ន​បា​ន​សម្រេច​កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៤ តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ជិត​គល់ស្ពាន​អាកាស​៧​មករា ក្នុងភូមិ​សេ​ប៉េសេ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

 

​ជនសង្ស័យ​ដែល​ត្រូវប្រគល់​ឲ្យ​សមត្ថកិច្ច​មានឈ្មោះ ចិន ពៅ អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ម្ដុំ​សង្កាត់​ទឹកថ្លា មាន​ស្រុកកំណើត​ភូមិ​ទទឹងថ្ងៃ ឃុំ​សុវណ្ណ​សាគរ ខេត្ដ​កំពត ។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ ង៉ែត សុជា ភេទ​ស្រី អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៣៦E3 ផ្លូវ​លេខ​១០៦ សង្កាត់​អូរឫស្សី ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។​

 

​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ច​ន​រងគ្រោះ​បាន​ជិះ​រ៉ឺម៉ក​កង់​បី​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ។ លុះ​មកដល់​ចំណុច​ខាងលិច​គល់ស្ពាន​៧​មករា ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ម៉ាកវីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BY-9225 មក​ក្បែរ​រួច​ឆក់​កាបូបស្ពាយ​របស់គាត់​បា​ន​ហើយ ព្យាយាម​បើក​ម៉ូតូ​គេចខ្លួន ។ ភ្លាមៗ​នោះ​ជនរងគ្រោះ​បាន​ស្រែក​ចោរៗ ស្របពេល​មាន​អ្នកបើករថយន្ដ​បានឃើញ​ហេតុការណ៍​នោះ ក៏​បើករថយន្ដ​ពាំង​ពីមុខ​ម៉ូតូ​ជនសង្ស័យ បណ្ដាលឱ្យ​ដួល ត្រូវ​ប្រជាពលរដ្ឋ​ព័ទ្ធ​ចាប់ខ្លួន​បានប្រគល់​ឱ្យ​សមត្ថកិច្ច​នគរបាល ប៉ុស្ដិ៍​ទឹកថ្លា​តែម្ដង ។ សូមបញ្ជាក់ថា ជន​សង​សង្ស័យ​រូបនេះ​ទើបតែ​ចេញពី​ពន្ធនាគារ​បាន​រយៈពេល​ប្រមាណ​១​ខែ ។

 

​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល ទឹកថ្លា ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី ៕

24-5-2014 (1)

 

Leave a Reply

(*) Required, Your email will not be published