ក្លិបកាំភ្លើងធំ Arsenal ត្រូវបានគេមើលឃើញថាកំពុងតែត្រៀមសំណើរប្រមាណ១៨លានផោនដើម្បីនាំយកខ្សែប្រយុទ្ធ Antoine Griezmann របស់ក្លិប Real Sociedad ។ យោងតាមគេហទំព័រ DailyMail បានចុះផ្សាយថាកីឡាករសញ្ជាតិបារាំងរូបនេះត្រូវបានក្រុមកាំភ្លើងធំតាមទាក់ទងជាយូរណាស់មកហើយហើយគ្រូបង្វឹកលោក Arsene Wengerអាច នឹងដាក់សំណើរទិញយករូបគេនៅរដូវក្តៅនេះតែម្តង ។
ជាមួយគ្នានោះកីឡាករ Griezmann ដែលស៊ុតបញ្ចូលទីបាន១៦គ្រាប់ក្នុងក្របខណ្ឌ LaLiga នៅរដូវកាលនេះក៏ត្រូវបានគេនិយាយថាកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្រុម Liverpool, Paris Saint-Germain និង Monaco ផងដែរ៕