​រុស្ស៊ី​សាកល្បង​កាំជ្រួច​ឆ្លង​ទ្វីប ប្រកបដោយ​ជោគជ័យ​

, , Leave a comment

​ទីភ្នាក់ងារ​ព័ត៌មាន​បាន​ស្រង់​ប្រភព ព័ត៌មាន​ពី​ក្រសួងការពារជាតិ​រុស្ស៊ី​មក ផ្សព្វផ្សាយ​ថា ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃ អង្គារ​បាន​សាកល្បង​កាំជ្រួច​មី​ស៊ី​ល​រយៈ ចម្ងាយ​ឆ្ងាយ​ឆ្លង​ទ្វីប​ប្រកបដោយ​ជោគជ័យ ។ ការសាកល្បង​កាំជ្រួច​មី​ស៊ី​ល នេះ​ធ្វើឡើង​ក្នុងអំឡុងពេល​មាន​ភាព តានតឹង​រវាង​ទីក្រុង​មូ​ស្គូ​នឹង​លោក​ខាង លិច​ក្នុង​បញ្ហា​នៅ​អ៊ុយ​ក្រែ​ន​។​

 

​ប្រព័ន្ធ​ផ្សព្វផ្សាយ Interfax និង ITAR-TASS បាន​ស្រង់​ប្រភពពី​ក្រសួង ការពារជាតិ​រុស្ស៊ី​ចុះផ្សាយ​ថា ការ​សាក ល្បង​ប្រកបដោយ​ជោគជ័យ​នូវ​កាំជ្រួច មី​ស៊ី​ល​ឆ្លង​ទ្វីប​ប្រភេទ RS-12M Topol ICBM ដែល​ការសាកល្បង​នេះ​ធ្វើឡើង នៅវេលា​ម៉ោង​៩​និង​៨​នាទី​យប់ ម៉ោង នៅក្នុង​តំបន់ ស្ថិតនៅ​ទីតាំង​សាកល្បង Kapustin Yar រុស្ស៊ី ជិត​សមុទ្រ​Caspian​។​

 

​ថ្លែង​ជាមួយ​បណ្ដាញ​ព័ត៌មាន Interfax លោក​Igor Yegorov អ្នក​នាំ ពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ី​ឱ្យដឹងថា គោលបំណង​នេះ​ធ្វើឡើង​ដើម្បី​សាក ល្បង​ប្រសិទ្ធភាព​ក្បាល​គ្រាប់​មី​ស៊ី​ល​ឆ្លង ទ្វីប ហើយ​លទ្ធផល​ទទួលបាន​ជោគជ័យ​។​

 

​រុស្ស៊ី​តែងតែ​បាញ់​សាកល្បង​កាំជ្រួច  មី​ស៊ី​ល​ដែល​កាលពី​ខែធ្នូ ឆ្នាំ​២០១៣ និង​ខែមីនា ឆ្នាំ​២០១៤ រុស្ស៊ី​បាន​បាញ់ សាកល្បង​កាំជ្រួច​មី​ស៊ី​ល​ប្រភេទ RS-12M Topol ដែលជា​មី​ស៊ី​ល​វាយ​ស្ទាក់ ដ៏​ទំនើប ហើយ​ដាក់ឱ្យ​ប្រើប្រាស់​នៅក្នុង ទសវត្សរ៍​១៩៨០ និង​ជា​បន្ដបន្ទាប់ កាំជ្រួច​មី​ស៊ី​ល​នេះ​ត្រូវបាន​កែប្រែ និង អភិវឌ្ឍន៍​បច្ចេកវិទ្យា​បន្ថែមទៀត​ឱ្យ​កាន់តែ​ទាន់សម័យ ។​

 

​កាំជ្រួច​មី​ស៊ី​ល​របស់​រុស្ស៊ី​ប្រភេទ​នេះ អាច​ទប់ទល់​ជាមួយ​ប្រព័ន្ធ​កាំជ្រួច​មី​ស៊ី​ល ប្រភេទ SS-25 Sickle របស់​ណា​តូ​បាន យ៉ាង​មាន​ប្រសិទ្ធភាព ហើយ​ដែលមាន ចម្ងាយ​បាញ់​រហូតដល់​១០.០០០ គីឡូម៉ែត្រ​។

 

​កាលពីដើម​ខែឧសភា​នេះ​ផងដែរ ក្រោម​ការត្រួតពិនិត្យរ​ប​ស់លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន ក្នុងឱកាស​សមយុទ្ធ យោធា រុស្ស៊ី​បាន​បាញ់​សាកល្បង​កាំជ្រួច មី​ស៊ី​ល​ជាច្រើន​ប្រភេទ​។ ការបាញ់​សាក ល្បង​កាំជ្រួច​មី​ស៊ី​ល​នេះ​ធ្វើឡើង​ក៏​ព្រោះ តែ​ស្ថានភាព​តានតឹង​រវាង​រុស្ស៊ី​នឹង លោកខាងលិច​ក្នុង​បញ្ហា​របស់​អ៊ុយ​ក្រែ​ន ទី​ដែល​រុស្ស៊ី​ទើបតែ​ប្រកាស​ដាក់បញ្ចូល តំបន់​គ្រី​មៀ​ឱ្យ​ស្ថិតនៅក្រោម​អធិប តេ​យ្យ​ភាព​របស់ខ្លួន​កាលពី​ខែមីនា ឆ្នាំ ២០១៤ និង​ខណៈដែល​ក្រុម​បះបោរ​គាំទ្រ រុស្ស៊ី​ដណ្ដើមបាន​គ្រប់គ្រង​ទីតាំង​របស់ រដ្ឋ​ស្ថិតនៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​នផង​នោះ​៕

 

Leave a Reply

(*) Required, Your email will not be published