លោក ប្រា​យុទ្ធ ចាន់​អូ​ចា មេបញ្ជាការ​កងទ័ពជើងគោក​ថៃ ល្មោភ​អំណាច​តាមរយះ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋា​ភិ​បាល​ចាំផ្ទះ​

, , Leave a comment

​ក្រុងបាងកក ៖ នៅ​ទីបំផុត​មេបញ្ជាការ កងទ័ពជើងគោក​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ឆា កាលពី​វេលា​ម៉ោង ៥​ល្ងាច​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៤ បានធ្វើ​រដ្ឋប្រហារ ទម្លាក់​រដ្ឋាភិបាលចាំផ្ទះ តែ​រយៈពេល ៣​ថ្ងៃ ក្រោយពី​ការដាក់​ប្រទេស នៅក្រោម​ច្បាប់អាជ្ញាសឹក និង​បន្ទាប់ពី​ទម្លាក់ លោកស្រី យី​ង​ឡាក់  ចេញពី​តំណែង ហើយ​គណៈរដ្ឋមន្ត្រី​ចាំផ្ទះ ចំនួន ១៨​រូប ត្រូវបាន​កោះហៅ ឲ្យ​ទៅ​បង្ហាញមុខ​នៅ​ទីបញ្ជាការ យោធា​ផងដែរ​។

 

​មុខ​ឈានដល់​ការ ប្រកាស​ធ្វើ​រដ្ឋប្រហារ ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ លោក ប្រា​យុទ្ធ ចាន់​អូ​ឆា បាន ប្រកាស​ដាក់​ប្រទេស ឲ្យ​ស្ថិតនៅក្រោម​ច្បាប់ អាជ្ញាសឹក ក្រោយពី​វិបត្តិ​នយោបាយ នៅក្នុង​ប្រទេស បាន​ជាប់គាំង​អស់ ជាច្រើន​ខែ​មក​នោះ​។ ការប្រកាស​ដាក់​ប្រទេស ក្រោម​ច្បាប់អាជ្ញាសឹក រហូត​ឈានដល់ ការធ្វើ​រដ្ឋប្រហារ​នេះ បន្ទាប់ពី​តុលាការ​ធម្មនុញ្ញ​ថៃ បានប្រកាស​ទម្លាក់​លោក​ស្រី យី​ង​ឡាក់ ចេញពី​តំណែង​នាយករដ្ឋមន្ត្រី​។

 

​លោក ប្រា​យុទ្ធ ចាន់​អូ​ឆា ដឹកនាំ​មេបញ្ជាការ​គ្រប់​ស្ថាប័ន នៃ​កងកម្លាំងប្រដាប់អាវុធ ថ្លែង​តាម​ទូរទស្សន៍​ថា ការធ្វើ​រដ្ឋប្រហារ ដោយសារ​ស្ថានការណ៍ មាន​ភាពអសន្តិសុខ អាចឈាន​ទៅរក​ការបង្ហូរ​ឈាម ដែល​បង្ក​ផលប៉ះពាល់ ដល់​សន្តិសុខ​ជាតិ និង​សុវត្ថិភាព​ជីវិត ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ និង​ដើម្បី​រក្សា សណ្តាប់ធ្នាប់​ប្រទេស ឲ្យ​ត្រឡប់​ទៅរក​ភាពប្រក្រតី លឿន​បំផុត និង​បង្កើត​ឲ្យ​មានការ​ផ្សះផ្សារ និង​សាមគ្គី​ជាតិ រហូតដល់​មានការ កំណែទម្រង់​នយោបាយ សេដ្ឋកិច្ច សង្គម និង​ផ្សេងៗ​ទៀត ដែល​គ្រប់ភាគី អាច​ទទួលយកបាន​។

 

​នៅ​មុនពេល​ឈានដល់​ការធ្វើ​រដ្ឋប្រហារ​យោងតាម​ព័ត៌មាន​របស់​ថៃ បាន​ឲ្យ​ដឹងថា លោក ប្រា​យុទ្ធ ចាន់​អូ​ឆា បាន​កោះហៅ​គ្រប់ភាគី​ជម្លោះ​នៅក្នុង​ប្រទេស​ថៃ រួមមាន​ភាគី​រដ្ឋាភិបាល​, មេដឹកនាំ​ក្រុម អាវ​ក្រហម លោក ចាក់​តុ​ផន ព្រំ​ផាន​, លោក ណាត់​ថា​វុ​ធ សៃ​គឿ និង លោក ស៊ូ​ថេប មេដឹកនាំ​ក្រុមប្រឆាំង​រដ្ឋាភិបាល​, មេបក្ស​ប្រឆាំង​លោក អាប់​ភី​ស៊ីត វេចា​ជីវ៉ា​, ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ប្រធានព្រឹទ្ធសភា រួម​និង​មន្ត្រី​ពាក់ព័ន្ធ​​ប្រមាណ​ជា ៣០​នាក់ បាន​ចូលជួប​ប្រជុំ​ស្វែងរក​ដំណោះស្រាយ​លើ​វិបត្តិ​នយោបាយ ដែល​កំពុង​កើតមាន​នៅក្នុង​ប្រទេស​ថៃ និង​អូសបន្លាយ​អស់​ជាច្រើន​ខែ​មក​នោះ ។ ក្នុងជំនួប​នេះ លោក ប្រា​យុទ្ធ បាន​សួរ ទៅ​តំណាង​រដ្ឋាភិបាលចាំផ្ទះរ​បស់​ថៃ តើ​ព្រម​រំលាយ​​រដ្ឋាភិបាល​ដែរឬទេ​?

 

​ក្រោយ​ការបញ្ចប់​សំណួរ​របស់​មេទ័ព​ថៃ​ភ្លាម លោក ឆៃ​កា​សេម រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​​ជា​តំណាង​របស់​រដ្ឋា​ភិ បាល បានប្រកាស​បដិសេធ មិន​ព្រម​រំលាយ​រដ្ឋាភិបាល​ឡើយ​។​ ​ក្រោយពី​ការបដិសេធ​រំលាយ​រដ្ឋាភិបាលចាំផ្ទះ របស់លោក ឆៃ​កា​សេម លោក ប្រា​យុទ្ធ បាន​ឆ្លើយតប​វិញ ជាមួយនឹង​កំហឹង​ថា «​បើ​ដូច្នេះ ខ្ញុំ​នឹង​សម្រេចចិត្ត​កាន់អំណាច​​គឺ​ធ្វើ​រដ្ឋប្រហារ​»​។​ ​នេះ​គឺជា​ការធ្វើ រដ្ឋប្រហារ​ថ្មី​មួយទៀត​ពី​សំណាក់​មេ​យោធា​ដែល​កើតមាន​នៅក្នុង​ប្រទេស​ថៃ​ដែល មាន​រដ្ឋប្រហារ កើតមាន​ចំនួន ១៩​ដង​ហើយ គិត​ចាប់តាំងពីរ ១៩៣២​មក​៕

23-5-2014 (1) 23-5-2014 (2) 23-5-2014 (3)

 

Leave a Reply

(*) Required, Your email will not be published