ខ្យល់ក​ន្ទ្រា​ក់​ធ្វើ​ឲ្យ​ផ្ទះរ​លំបាក់​សង្កត់​ស្លាប់​២​នាក់​ម្តាយ និង​កូន យ៉ាង​អ​ណោ​ច​អ​ធ័​ម​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ស្ត្រីជន​ជាតិខ្មែរ​អ៊ីស្លាម​២​នាក់​ម្តាយ​និង​កូន បាន​ស្លាប់​យ៉ាង​អ​ណោ​ច​អ​ធ័​ម ខណៈពេល​ផ្ទះ​រលំ​សង្កត់​លើ ពេល​ដែលមាន​ភ្លៀង​មួយ​មេ​លាយ​ជាមួយ​ខ្យល់ក​ន្ទ្រា​ក់​ធ្វើ​ឲ្យ​ផ្ទះរ​លំបាក់ កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៤ ស្ថិតក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

 

​ស្ត្រី​ជនជាតិ​ឥស្លាម​២​នាក់​ម្ដាយ​នឹង​កូន​ដែល​បាន​ស្លាប់មាន​ម្តាយ​ឈ្មោះ ហ៊ីម ទី​ហ្កា​ស់ មាន​អាយុ​២៩​ឆ្នាំ មុខរបរ​អ្នកនេសាទ​ត្រី ស្នាក់នៅ​ភូមិ ព្រែក​រាំង ក្រុមទី​២ សង្កាត់ ព្រែក​តាសេក ខណ្ឌ ឬ​ស្សី​កែវ និង​កូនស្រី​ឈ្មោះ​លី ម៉ៃ​យ៉ាន អាយុ​៥​ឆ្នាំ ជា​កូន​ទី​១​។​ ​បើតាម​ការរៀបរាប់​ពី​លោក ម៉ូត សាលី អាយុ​៣០​ឆ្នាំ ជនជាតិ​ឥស្លាម មានមុខរ​បរជា​អ្នក នេសាទ​ត្រី ដែល​ត្រូវជា​ប្ដី​បានអោយដឹងថា គាត់​មានកូន​ចំនួន​៣​នាក់ ស្រី​២​នាក់ ប្រុស​ម្នាក់​ដែល​កូនស្រី​ពៅ​អាយុ​ទើបតែ​បាន​៧​ខែ​ប៉ុណ្ណោះ ហើយ​សព្វថ្ងៃ​គាត់​គ្មាន​មុខរបរ​អ្វី​ក្រៅពី​នេសាទ​ត្រី​នោះទេ ក្រុមគ្រួសារ​របស់គាត់​រក​មួយថ្ងៃ​សំរាប់​រស់​មួយថ្ងៃ​ប៉ុណ្ណោះ គ្មានអ្វី​ទីពឹង​ទេ​។​

 

​លោក​បាន​បន្តទៀតថា មុនពេល​កើតហេតុ គាត់​និង​ប្រពន្ធ​កូន​ដែល​ស្លាប់​បាន​ទៅរក​ត្រី ដោយ​ផ្ញើ​យក​កូនតូច​ទៅ​ផ្ញើរ​នឹង​អ្នកជិតខាង លុះ​ពេលដែល​ឃើញ​មេឃងងឹត​រក​ភ្លៀង​គាត់​ក៏ បាន​ដេញ​ប្រពន្ធ​របស់គាត់​អោយ​ឡើងទៅ​មើល​កូន ប៉ុន្តែ​ពេលដែល​ប្រពន្ធ​របស់គាត់​ឡើង​មកដល់​លើគោក ក៏បាន​ដើរទៅ​ក្រោមផ្ទះ​ដើម្បី​លើក​កូន​ចេញពី​ក្នុង​អង្រឹង ព្រោះ​ពេលនោះ​មាន​ខ្យល់​ខ្លាំង​លាយឡំ​នឹង​ភ្លៀង ហើយ​ពេល​ប្រពន្ធ​របស់គាត់​កំពុង​លើក​កូន​ចេញពី​ក្នុង​អង្រឹង​ស្រាប់តែ​ផ្ទះ បានរ​លំបាក់​សង្កត់​ម​កលើ​ប្រពន្ធ​របស់គាត់​នឹង​កូន​បណ្ដាល​អោយស្លាប់ ភ្លាមៗ​តែម្ដង ឃើញ​ហេតុការណ៍​បែបនេះ​ប្រជា​ពលរ​ដ្ធ​ក៏បាន​នាំគ្នា​ជួយ​គាស់​ផ្ទះ​ដែល រលំ​នោះ ដើម្បី​ជួស​ង្គ្រោះ​យក​ជនរងគ្រោះ​ចេញពីផ្ទះ​ដែល​បាក់​រលំ នោះ​តែ​មិនអាច​ជួយសង្គ្រោះ​ទាន់ ស្ត្រី​ម្ដាយ​នឹង​កូន​បាន​ស្លាប់បាត់​ហើយ ។​សព​២​នាក់​ម្ដាយ​នឹង​កូន​ត្រូវបាន​អ្នកជិតខាង​នាំគ្នា​ជួយ​ធ្វើបុណ្យ តាម​ប្រពៃណី​ជនជាតិ​ឥស្លាម​។​

 

​គួរបញ្ជាក់​ផងដែរ​ថា គ្រាន់តែ​ភ្លៀង​នឹង​ខ្យល់ក​ន្ទ្រា​ក់មួយ​មេ​ប៉ុណ្ណោះ​ផ្ទះ​ចំនួន​១៩​ខ្នង​នៅក្នុង​ខណ្ឌ​ឬ​ស្សី​កែវ​ទាំង មូល​ត្រូវ​រង​ការខូចខាត​យ៉ាងខ្លាំង​នឹង​សម្លាប់​មនុស្ស​ចំនួន ២​នាក់​ទៀតផង​៕

22-5-2014 (1) 22-5-2014

 

Leave a Reply

(*) Required, Your email will not be published