ខេត្តបាត់ដំបង ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយទទួលពាក្យបណ្តឹងពីក្រុមគ្រួសារនារីរងគ្រោះពាក់ព័ន្ធនិងករណីចាប់រំលោភលើនារីអាយុ១៦ឆ្នាំ កាលពីថ្ងៃទី១៣ខែឧសភា ឆ្នាំ ២០១៤ ក្នុងផ្ទះសំណាក់ដារីន ស្ថិតក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង។
ដោយយោងតាមពាក្យបណ្តឹងបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៣ឧសភា គឺជាថ្ងៃវិសាខបូជា ដោយមានការដង្ហែក្បួនពេញក្រុងបាត់ដំបង ហើយនៅព្រឹកនោះ ជនសង្ស័យបានបានទូរស័ព្ទបបួលនារីរងគ្រោះឲ្យចេញពីផ្ទះដើម្បីជួបគេនៅរង្វង់មូលដៃប្រាំបី ដែល ត្រឡប់មកដល់ផ្ទះ គឺសន្លប់ព្រមទាំងមានឈាមហូរឥតស្រាករហូតដល់សំរាកនៅមន្ទីរពេទ្យមិនទាន់ចេញ នៅឡើយ។ នារីរងគ្រោះមានឈ្មោះ ច.ស.ល អាយុ ១៦ ឆ្នាំ រស់នៅភូមិរំចេក4 បានរៀបរាប់បន្ថែមទៀតថា នៅព្រឹកថ្ងៃកើតហេតុ នៅពេលដែលនាងកំពុងអង្គុយលេងនៅមាត់ស្ទឹងសង្កែ មានគ្នាជាច្រើននាក់ ក្នុងនោះក៏មានជនសង្ស័យឈ្មោះ ថន បញ្ញា ភេទប្រុស អាយុ១៨ ឆ្នាំ រស់នៅភូមិវត្តរំដួល សង្កាត់ចំការសំរោង ទើបតែស្គាល់គ្នាប្រហែល១ខែបានពឹងពាក់នាងឲ្យជួយជូនម៉ូតូទៅរកជប់ខ្យល់ព្រោះអត់ស្រួលខ្លួន។ នារីរងគ្រោះបានបន្តថា នៅពេលនោះ នាងមិនបានដឹងថា ផ្ទះសំណាក់នោះឡើយ ស្រាប់តែជនសង្ស័យទាញដៃនាងចូលទៅក្នុងបន្ទប់អោបយ៉ាងណែន ធ្វើឱ្យនាងរើ និងស្រែកមិនរួចឡើយ ដោយគេបានទាញនាងផ្តួល និងសង្កត់ពីលើជាប់ ហើយធ្វើសកម្មភាពស្រាតខោអាវ និងរំលោភរហូតបានសម្រេច ប៉ុន្តែក្រោយពីចេញពីក្នុងបន្ទប់ទឹកមក ក៏ចាប់នាងរំលោភរហូតសម្រេចមួយលើកទៀត ទើបគេឱ្យនាងស្លៀកពាក់ ហើយឱ្យជូនគេទៅផ្ទះ ទើបនាងត្រឡប់ទៅផ្ទះវិញម្នាក់ឯង ប៉ុន្តែពេលទៅដល់ផ្ទះ នាងក៏សន្លប់ដោយមានឈាមហូររហូត ចេញពីទ្វារមាស ទាំងការឈឺចាប់ជាទីបំផុត។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យបានសារភាពថា ពិតជាបានធ្វើសកម្មភាពចាប់រំលោភនាងយ៉ាងពិតប្រាកដ ដោយសារតែខ្លួនស្រឡាញ់ ។ បច្ចុប្បន្នសមត្ថកិច្ចនៃការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់កំពុងរៀបចំសំណុំរឿង ដើម្បីបញ្ជូនខ្លូនទៅតុលាការ៕