គ្រោះថ្នាក់​ចរាចរ​ដ៍​ស្ញើប​រថយន្ត​ដឹក​ខ្សាច់​ក្រឡាប់​លើ​រថយន្ត​ឆ្លាម នៅ​ខេត្ត​ព្រះសីហនុ​រងរបួស​ជន​បរទេស​

, , Leave a comment

​ខេត្ត​ព្រះសីហនុ ៖ កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ទី​២១ ខែឧសភា ឆ្នាំ​២០១៤ គ្រោះថ្នាក់​ចរាចរ ដ៏​ស្ញើប​មួយ បង្កឡើង​ដោយ​រថយន្ត ដឹក​ខ្សាច់​មួយគ្រឿង បែក​កង់ កៀរ​រថយន្ត លុ​ច្ស​ស៊ី​ស​មួយគ្រឿង ពណ៌​ខៀវ​រួច​ក៏​ក្រឡាប់​លើ​រថយន្ត​ឆ្លាម​តែម្តង​គឺ​កើតមាន​នៅតាម ជាតិ​លេខ​៤​ម្តុំ​ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់ សីលា ខេត្ត​ព្រះសីហនុ ។

 

​សមត្ថកិច្ច​ប៉ូលីស​បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក​ម៉ាក កូរ៉េ​ដឹក​ខ្សាច់ ពណ៌​ខៀវ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 3A-0033 បាន​បែក​កង់ ហើយ​ពៀរ​រថយន្ត​លុ​ច្ស ស៊ី​ស​មួយគ្រឿង ហើយក៏​ក្រឡាប់​ចាក់ដី លើ​រថយន្ត​កាមរី ឆ្លាម ពណ៌​ត្រី ឆ្លូញ ពាក់​ស្លាក​លេខ ភ្នំពេញ 2I-0141 បណ្តាល​ឲ្យ​ជនបរទេស​ចំនួន​៤​នាក់​ជិះ ក្នុង​រថយន្ត​ឆ្លាម​រងរបួស​។  ក្រោយ​កើតហេតុ​សមត្ថកិច្ច​ប៉ូលីស​បាន អូស​រថយន្ត​ទាំងនេះ​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល ស្រុក​កំពង់​សិលា​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​៕

22-5-2014 (1) 22-5-2014 (2) 22-5-2014 (3) 22-5-2014

 

Leave a Reply

(*) Required, Your email will not be published