ខេត្ដស្ទឹងត្រែង ៖ កាលពីវេលាម៉ោង២រសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០១៤ មានគ្រោះថ្នាក់ចរាចរ រវាងរថយន្ដបុករថយន្តស្ថិត ចំណុចដុងកាចែម ស្ថិតក្នុងភូមិគីឡូប្រាំបី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។ បណ្តាលអោយបុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងនិងជាអ១០នាក់ផ្សេងទៀតរងរបួសធ្ងន់-ស្រាល។
មន្ត្រីនគរបាលចរាចរខេត្តបានប្រាប់ឲ្យ ដឹងថា មុនពេលកើតហេតុគេបានឃើញ រថយន្ដ សាំយ៉ុងបើកមិនប្រកាន់ស្តាំ បានជ្រុលទៅបុករថយន្តវីហ្គោពេញទំហឹងបណ្ដាលឲ្យអ្នកបើកបររថយន្តវី ហ្គោបានកៀបនឹងកាប៊ីនស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងមនុស្សជិះក្នុងរថយន្តសាំយ៉ុងបានរងរបួសធ្ងន់១១នាក់ត្រូវ បានរថយន្តសង្គ្រោះរបស់ស្នងការដ្ឋាននគរបាលខេត្ត និងរថយន្តសង្គ្រោះរបស់អាវុធហត្ថខេត្ត ដឹកយកមកសង្គ្រោះបន្ទាន់នៅមន្ទីរបង្អែកពេទ្យខេត្ត។
ចំណែកអ្នកបើកបររថយន្តសាំយ៉ុងមានឈ្មោះផាត ឧសភា ប្រុសអាយុ២០ឆ្នាំរបួសធ្ងន់ រីឯ១០នាក់ទៀតរបួសធ្ងន់មិនត្រូវបានគេមន្ត្រីនគរបាលចរាចររូបនោះបានអោយដឹងទៀតថា រថយន្ដវីហ្គោពាក់ស្លាកលេខ ភ្នំពេញ2M-4658 ជិះគ្នា២នាក់ អ្នកបើកបរដែលគ្រោះថ្នាក់ដល់ស្លាប់គឺ ឈ្មោះឡេង ប៊ុនឡុងភេទប្រុសអាយុ៣១ឆ្នាំ រស់នៅភូមិបឹងការចូត ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងអ្នករួមដំណើរជាមួយរងរបួសស្រាល ឈ្មោះបន ម៉ុលភេទប្រុសអាយុ២៣ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំព្រែកកុយ ស្រុកកងមាសខេត្តកំពង់ចាម។
ចំណែកអ្នកបើកបររថយន្តសាំយ៉ុងមាន ឈ្មោះផាត ឧសភា ប្រុសអាយុ២០ឆ្នាំរបួសធ្ងន់ រីឯ១០នាក់ទៀតរបួសធ្ងន់មិនត្រូវបានគេស្គាល់ឈ្មោះនោះទេ។នៅមុនកើតហេតុគេបានឃើញ
រថយន្តសាំយ៉ុងពណ៌សពាក់ស្លាកលេខស្ទឹងត្រែង2A0216 ដឹកអ្នកដំណើរចេញពីស្រុកសៀមប៉ាងមានគ្នាជាង១០នាក់ និងរថយន្តវីហ្គោមកពីខេត្តកំពង់ចាមជិះគ្នា២នាក់ ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខភ្នំពេញ 2M4658ក្នុង ទិសដៅបញ្ច្រាសគ្នា។ លុះមកដល់ចំណុចកើតហេតុរថយន្តសាំយ៉ុងមិនប្រកាន់ស្តាំបានជ្រុលទៅ បុករថយន្តវីហ្គោពេញទំហឹងធ្វើឲ្យអ្នកបើកបររថយន្តវីហ្គោកៀបនឹង កាប៊ីនរថយន្តស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។ ចំណែកអ្នកជិះក្នុងរថយន្តសាំយ៉ុង១១នាក់របស់ធ្ងន់ទាំងអស់ ភាគច្រើនបែកក្បាលបែកមុខ ក្នុងនោះមានម្នាក់ប្រហែលជាគ្មានសង្ឃឹមនោះទេ។
ក្រោយពីកើតហេតុភ្លាមប្រជាពលរដ្ឋ ដែលរស់នៅទីនោះបាននាំគ្នាចេញមក ជួយទាញយកអ្នករបួសមកក្រៅនិងគាស់យកសពអ្នកបើករថយន្ដវីហ្គោមក ខាង ក្រៅ ។ កម្លាំងសមត្ថកិច្ចរបស់ស្នងការ ដ្ឋាននគរបាលខេត្ដស្ទឹងត្រែងបានចេញ ទៅយកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ចំណែករថយន្តទាំង២ត្រូវបាននគរបាល ចរាចរធ្វើការវាស់វែង ដឹកយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ សពជនរងគ្រោះត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី៕