ទំនេ​រពឹសដៃ ដើរ​ឆក់​ទូរស័ព្ទ ត្រូវ​ប្រជាពលរដ្ឋ​ចាប់​ឲ្យ​សមត្ថកិច្ច​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​៣​នាក់ ត្រូវ​ប្រជាពលរដ្ឋ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច ក្រោយពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​នារី​រងគ្រោះ​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​២១ខែឧសភា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ងិន​អាន​(​ហៅ​ផ្សារ​ទំនប់​ជិត​រង្វង់​ម៉ូ​ល​កាំ​កូ​ស៊ី​ធី​) ស្ថិត​ក្នុងភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

 

​ជនសង្ស័យ​ដែល​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​នោះ​មានឈ្មោះ ជាតិ តូច ភេទ​ស្រី អាយុ​១៤​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ដីក្រហម ឃុំ​ត្រកៀត ស្រុក​បាទី ខេត្តតាកែវ ។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ នឿន ធា​រី ភេទ​ស្រី អាយុ​២១ ឆ្នាំ​មុខរបរ​ជាងសំណង់ មាន​ស្រុកកំណើត​នៅ​ភូមិ​ស្វាយ​អាត់ ឃុំ​ស្វាយ​ជ្រៃ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ស្នាក់​នៅក្នុង​ការដ្ឋាន​សំណង់​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ និង​ម្នាក់ទៀត​មានឈ្មោះ ស៊ូ សា​ទី ភេទ​ស្រី អាយុ​២៧​ឆ្នាំ មុខរបរ​លក់​បន្លែ ស្នាក់នៅ​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

 

​ប្រភព​ព័​ត៌​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​កំពុង​ទិញ​បន្លែ​នៅ​កន្លែងកើតហេតុ​ដែល​កន្លែង​របស់​ជនរងគ្រោះ​ម្នាក់ទៀត ពេលនោះ​ជនសង្ស័យ​ក៏បាន​ធ្វើ​សកម្មភាព​លួច​យក​ទូរស័ព្ទដៃ​ជនរងគ្រោះ​ទាំងពីរ​នាក់​ហើយក៏​ដើរចេញ ហើយ​ត្រូវបាន​អ្នកជិតខាង​ឃើញ​ពេលនោះ​អ្នកជិតខាង​ក៏បាន​ដើរទៅ​សួរ​ពេលដែល​ជនរងគ្រោះ​មើល​កាបូប​ស្រាប់តែ​ឃើញ​បាត់​ទូរ​សព្ទ​ក៏​នាំគ្នា​ផ្អើល​ឆោឡោឡើង​ហើយក៏​បាននាំគ្នា​ដេញចាប់​ចោរ​ស្រី​វ័យក្មេង​នោះបាន​ម្នាក់​ក្នុងចំណោម​បក្សពួក​៣​នាក់​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែម្ដង​។​

 

​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​នគ​បាល​បុ​ស្ដិ៍​ទួល​សង្កែ​កសាង​សំណុំរឿង​ប​ញ្ជូ​ល​ទៅ​អធិការដ្ឋាន​នគ​បាល​ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​ចាត់ការ​តាមច្បាប់​៕

22-5-2014 (1) 22-5-2014 (2)

 

Leave a Reply

(*) Required, Your email will not be published