ខេត្តបន្ទាយមានជ័យ ៖ ដោយសារអំណាចនៃគ្រឿងស្រវឹងបានធ្វើឲ្យបុរសម្នាក់កើតមានចិត្តក្លាហានដុតផ្ទះដែលជាជម្រករបស់ខ្លួន ហើយទៅរត់ផ្ទះរបស់អ្នកដទៃថែមទៀត ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ឃាត់ខ្លួនមានឈ្មោះ ជិន ចិត្រ អាយុ២៨ឆ្នាំ មានមុខរបរជាពលករចំណាកស្រុក ក្នុងប្រទេសថៃ ហើយមកលេងជាមួយបងបង្កើតឈ្មោះ ជិន ចុក ភេទប្រុស អាយុ ៣៥ឆ្នាំ ។ ក្រោយពេលផឹកស៊ីរហូតដល់ស្រវឹងជោកជាំ ធ្វើឲ្យបុរសប្រមឹករូបនោះកើតចិត្តក្លាហានទៅដុតផ្ទះដែលមានទំហំ ៤ម៉ែត្រគុណនឹង៥ម៉ែត្រ ជាប្រភេទផ្ទះប្រក់ស័ង្កសី ហ៊ុមព័ទ្ធដោយជញ្ជាំងស្បូវ ត្រូវបានឆេះអស់ទាំងស្រុង ហើយឈានទៅដុត ផ្ទះបងប្អូនជិតខាងបន្តទៀត សំណាងល្អបានប៉ូលិស ទៅធ្វើអន្តរាគមន៍ ទាន់ពេលវេលា តែមុននឹងបានសម្រេច ប៉ូលីសមួយចំនួន ភ័យស្ទើរលស់ព្រលឹង ដោយសារជនប្រមឹករូបនោះដេញកាប់៕