ឈ្មោះ ពៅ សក់​បះ និង លី ឡាយ ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​ដ៏​ធំជាងគេ​ប្រចាំខេត្ត​កំពង់ចាម គឺជា​ឆ្នាំងបាយ​របស់​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​

, , Leave a comment

​ខេត្តកំពង់ចាម​ ៖ ប្រជាពលរដ្ឋ​រស់នៅតំបន់​ត្រើង​ឃុំ​អូរ​ស្វាយ ​ស្រុក​កំពង់សៀម បាន​ប្រាប់​ឲ្យ​ដឹងថា មេ​ឈ្មួញ​ប្រមូល​ទិញ​ឈើប្រណីតដ៏​ធំ​នៅ​តំបន់​នោះ​គឺជា​មេ​ឈ្មួញ​វ័យក្មេង​ដ៏​មាន​ឥទ្ធិពល​អំណាច​ទាំង​២​នាក់​នោ រួមមាន​ឈ្មោះ ពៅ សក់​បះ​ និង​ឈ្មោះ លី ឡាយ ហៅ​ឡាយ​ត្រើង ដែល​កំពុង​តាំ​ង​ខ្លួ​​ន​​ជា​ឈ្មួញ​ធំ​រកស៊ី​ប្រមូល​ទិញ​ឈើ​ប្រណីត​ឈើ​គ្រញូង​ពី​ដែល​ដឹកជញ្ជូន​មកពី​ខេត្តព្រះវិហារ ខេត្ត​ឧ​ត្ត​រ​មានជ័យ ឆ្លងកាត់​ទឹកដី​ខេ​ត្ត​កំ​ព​ង់​ធំ ប្រមូល​យ​ក​ទៅ​ស្តុក​ទុក​ក្នុង​ឃ្លាំង​ដ៏​ធំ​មួយកន្លែង​នៅ​តំបន់​ត្រើង​ឃុំ​អូរ​ស្វាយ ផ្លូវបំបែក​កំពង់ចាម ទៅ​ស្រុក​ចំការលើ​។ មួយ​យប់ៗ​គេ​ស​ង្កេ​ត​ឃើ​ញ​​រថយន្ត​ស៊េរី​ទំ​នើ​បៗ​ និង​កាមរី​ហើម កាមរី​វះ​គូថ​ជា ដើម បាន​ដឹកជញ្ជូន​ឈើ​ប្រណីត​មកពី​បណ្តា​ស្រុក​នៅ​ទូទាំង​ខេត្តព្រះវិហារ និង​ខេត្ត​ឧ​ត្ត​រ​មា​ន​ជ័​យ ឆ្លងកាត់​ទឹកដី​ខេ​ត្តកំពង់ធំ យកទៅលក់​ឲ្យ​ឈ្មួញ​ឈ្មោះ ពៅ សក់​បះ និង ឈ្មោះ ឡាយ ត្រើង ទៅដល់​ថ្មើរ​ណា​គេ​ទទួល​ទិញ​និង​ទូរ​ទាត់​លុយ​នៅ​ពេលនោះ​ភ្លាមៗ មិ​ន​ជំពាក់​សូម្បី​តែមួយ​រៀល​។​

9-5-2014 (1)

Pov+Laykkk

9-5-2014 (2)  9-5-2014 (3)

 

Leave a Reply

(*) Required, Your email will not be published