វៀតណាម ៖ យោងតាមគេហទំព័រកម្សាន្តដ៏ល្បីល្បាញមួយរបស់វៀតណាម ចេញផ្សាយនៅព្រឹកថ្ងៃទី២១ ខែមករា នេះបានឲ្យដឹងថា កាលពីប៉ុន្មានខែកន្លងទៅថ្មីៗនេះ កំពូលរាជិនីសម្រស់វៀតណាម១ដួង កញ្ញា ងក់ ទ្រិញ បានទទួលយកការអញ្ជើញចូលរួមថត ខ្សែភាពយន្តខ្នាតតូចមួយ សម្រាប់ឆ្នាំថ្មីនេះ និងបានធ្វើឲ្យសាធារណជនមានការភ្ញាក់ផ្អើល និងក្តៅខ្លួនគ្រប់ៗគ្នា ជាពិសេស គឺពួកបុរសស្បែកខ្មៅដែលស្ថិតនៅក្បែរនាងហៀរទឹកមាត់មិនដឹងខ្លួន តែម្តង ជាមួយឈុតសម្លៀកបំពាក់ប៊ីគីនីហែលទឹកពណ៌ស បញ្ចេញសាច់សខ្ចីគួរឲ្យស្រើបស្រាលបំផុតនោះ។
តាមការឲ្យដឹងនោះ នេះគឺជាលើកដំបូងហើយ ដែលនាង ងក់ ទ្រិញ បានចូលរួមសម្តែងជានារីសិចស៊ីម្នាក់ និងបង្កើតភាពសប្បាយៗច្រើន នៅក្នុងខ្សែភាពយន្ត "Hit: Prince and Cinderalla" នេះ។
ជាការពិត លោក Ngo Quang ដែលជាចាងហ្វាងនៃខ្សែភាពយន្តនេះ នឹងទទួលបានផលប្រយោជន៍យ៉ាងច្រើនបំផុត ពីនាង ងក់ ទ្រិញ ដែលសម្តែងបង្ហាញភាពស្រើបស្រាលនៅក្នុងខ្សែភាពយន្តរបស់គាត់។
កញ្ញា ងក់ ទ្រិញ បានចែករំលែកថា នាងក៏ធ្លាប់ទទួលការអញ្ជើញយ៉ាងច្រើន ដើម្បីថតខ្សែភាពយន្ត ហើយដោយសារការងារមមារញឹកខ្លាំងពេក ធ្វើឲ្យនាងមិនអាចហ្វឹកហាត់សម្តែងបានល្អ។ ប៉ុន្តែនេះ ជាលើកទី១ហើយ ដែលចូលរួមសម្តែងជាមួយតារា Zhang Nam។
បច្ចុប្បន្ននេះ ខ្សែភាពយន្ត Hit: Prince and Cinderella បានកំពុងដំណើរការថត ហើយពួកគេសង្ឃឹមថា ខ្សែភាពយន្តនេះ នឹងធ្វើឲ្យក្តៅរញ្ជួយក្នុងពិធីបុណ្យភាពយន្ត ២០១៣ ក្នុងនោះមិនមែនចូលរួមតែកញ្ញា ងក់ ទ្រិញ ប៉ុណ្ណោះទេ ប៉ុន្តែក៏មានវត្តតារាក្មេងៗដទៃទៀតផងដែរដូចជាៈ Midu, Andrea, Yanbi, City Rank, eigh million, Huynh Anh….៕