តណ្ហា​ឡើងដល់​កម្រិត​ចាប់រំលោភ​ដូនជី ដើម្បី​បំពេញ​ចំណង់​ឲ្យ​ស្កប់ស្កល់​

, , Leave a comment

​ខេត្តបាត់ដំបង ៖ ដោយ​ភាព​តណ្ហា​គ្រប​បាំង​បានធ្វើ​ឲ្យ​យុវជន​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​កាលពី​វេលា​ម៉ោង​២១​និង​៣០ នាទី​យប់​ថ្ងៃទី​១៩ ខែ​ឧ​ស​ភា ឆ្នាំ​២០១៤ ក្រោយ​ពេលធ្វើ​សកម្មភាព​ចាប់រំលោភ​ដូនជី​ម្នាក់ រួចហើយ​សម្លាប់​នៅក្នុង​វត្ត​អូរ​ស្បែក​ប្រើស ស្ថិតនៅ​ភូមិ​ស្ពាន​ទំនាប ឃុំ​បួរ ស្រុក​ភ្នំ​ព្រឹ​ក្ស ខេត្តបាត់ដំបង ។​

 

​ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​មានឈ្មោះ សា​វ៉េ​ត គឹម​ហាក់ អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ព្រៃទទឹង ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ។ ចំណែក​ដូនជី​រងគ្រោះ​ឈ្មោះ វី នី ហៅ​យាយ​ឡង់ អាយុ​៧៧​ឆ្នាំ ជា​ដូនជី​ស្នាក់នៅ​ក្នុង​វត្ត​កើតហេតុ​ខាងលើ ។

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ជនសង្ស័យ​បាន​ផឹកស្រា​ស្រវឹង​ហើយក៏​បាន​ដើរចូល​ទៅក្នុង​វត្ត​ដោយ​ភាពស្រវឹង​ជោកជាំ ខណៈដែល​ឃើញ​ដូនជី​នៅក្នុង​វត្ត​តែម្នាក់ឯង​នោះ ស្របពេល​ភ្លើងតណ្ហា​បាន​ឆេះ​រោលរាល​ដល់​កម្រិត ជនសង្ស័យ​ក៏បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​រហូតដល់​បានសម្រេច ។ បន្ទាប់មក​ដោយ​ខ្លាច​ដូនជី​រូបនោះ​ស្រែក​ធ្វើអោយ​ផ្អើល​ព្រះសង្ឃ​នៅក្នុង​វត្ត​ជនសង្ស័យ​រូបនោះ​បាន​យកដៃ​ខ្ទប់មាត់ និង​ច្របាច់ក បណ្ដាល​ឲ្យ​ដូនជី​រូបនោះ​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​តែម្ដង​។

 

​ជនសង្ស័យ​ត្រូវបាន​សម​ត្ថកិច្ច​ស្រុក​ភ្នំ​ព្រឹក្ស​កសាង​សុំ​ណុំ​រឿង​ប​ញ្ចូ​ន​ខ្លួន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​និតិ​វី​ធី​ច្បាប់​៕

20-5-2014

 

Leave a Reply

(*) Required, Your email will not be published