ខ្យល់ព្យុះ​បំផ្លាញ​ផ្ទះ​អស់​១៥​ខ្នង​និង​ចំការ​ម្រេច​អស់​​ជាច្រើន​ពាន់​ជន្លង់​នៅ​ភូមិ​មែក​ពុក​ឃុំ​ដារ​

, , Leave a comment

10378003_1437288786530011_678687034196484311_n

​ខេត្ត​ត្បូងឃ្មុំ ៖ លំនៅឋាន​តូច​-​ធំ​ចំនួន​១៥​ខ្នង​ចំការ​ម្រេច​ជាច្រើន​កន្លែង​ដែលមាន​ម្រេច​​ជាច្រើន​ពាន់​ជន្លង់​ត្រូវ​បំផ្លាញ នៅក្នុង​ភូមិ​មែក​ពុក​ឃុំ​ដារ​ស្រុក​មេមត់​ខេត្ត​ត្បូងឃ្មុំ ត្រូវ​រង​ការ ប៉ះពាល់​ដោយ​ខ្យល់ព្យុះ​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃទី​១៩ ឧសភា ២០១៤ ។​

 

លោក​សេក ប្រេ ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​មែក​ពុក​បានឱ្យដឹងថា កាលពី​ម៉ោង​ប្រហែល​​ដប់​យប់ នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​មេឃ​មាន​ពពក​ខ្មៅ​ដេរ ដាស មួយសន្ទុះ​ក្រោយ​​មក​ស្រាប់​តែមាន ខ្យល់ព្យុះ​បក់​មកពី​ទិស​ខាងត្បូង​ដោយ​នាំ ទាំង​ទឹកភ្លៀង​មកជា​មួយ​ផង ។ ខ្យល់ព្យុះ​នេះ​បាន​បោកបក់​យ៉ាងខ្លាំង​ប៉ះចំ​ផ្ទះ​និង​ចំការ​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ​ហើយ​ ​ក្នុងនោះ​គឺ​ខ្យល់​បាន​បក់បោក​ចំ​ចំ​ការដែល​ម្រេច​គាត់​ទើប​ដាំ​ឆ្នាំ​ទី​១​គឺ​បាន​បំផ្លាញ​ម្រេច​អស់​ចំនួន​ជិត​១​ពាន់​ជន្លង់​ផ្ទះ​គាត់​របើក​ដំបូល​អស់​ធ្វើអោយ​កូន​គាត់​ភ័យ​យំ​ពេញ​ផ្ទះ​។​ដោយ​​ឡែក​លោក​យាន រ៉ា ជា​អនុ​ភូមិ​មែក​ពុក ឃុំ​ដារ ស្រុក​មេមត់​ខេត្ត ត្បូងឃ្មុំ​បានអោយដឹងថា​ខ្យល់ព្យុះ​នេះ​គឺ​ប្រជាពលរដ្ឋ​រង​ផលប៉ះពាល់​គឺ លំនៅឋាន​តូច​-​ធំ​ចំនួន​១៥​ខ្នង ត្រូវ​ខ្យល់ព្យុះ​បំ​ប៉ើង​ក្នុងនោះ​មាន ដួលរលំ រាប​ដល់​ដី ផ្ទះ​ខ្លះ​របើក​ដំបូល​ហើយ​ប្រជាពលរដ្ឋ​ជា​ម្ចាស់ផ្ទះ​រងរបួស​ពីរ​នាក់​។​ចំពោះ​ផលដំណាំ​មានដូចជា​ម្រេច​ជាច្រើន​ពាន់​ជន្លង់ ដំណាំ​កៅស៊ូ ជាច្រើន​ទៀត​ត្រូវ​បំផ្លាញ​។​

 

​ទោះជា​យ៉ាងណា គ្រោះមហន្ដរាយ​ដោយ​ខ្យល់ព្យុះ​ខាងលើ ពុំមាន​បណ្ដាលឱ្យ​ប៉ះពាល់​ដល់​ជីវិត​មនុស្ស និង​សត្វពាហនៈ​ឡើយ គឺ​គ្រាន់តែ​ធ្វើឱ្យ​ប្រជា ពលរដ្ឋ​ខូចខាត លំនៅឋាន​តូច​-​ធំ ស្រូវ​អង្ករ និង​ខូចខាត​ទ្រព្យ សម្បត្ដិ​មួយចំនួន​ប៉ុណ្ណោះ ។

 

2222

 

Leave a Reply

(*) Required, Your email will not be published