អ្នកចាត់ក្លិបកាំភ្លើងធំ Arsenal លោក Arsene Wenger កំពុងតែបង្ហាញចំណាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធ Karim Benzema របស់ក្រុមអធិរាជសReal Madrid សាជាថ្មី ។ Benzema ក៏ធ្លាប់ជាប់ទាក់ទងនឹងការផ្លាស់មកទឹកដី Emirates Stadium ផងដែរកាលពីរដូវកាលមុនប៉ុន្តែ Real Madrid បានសម្រេចចិត្តថាពួកគេចង់ទុកខ្សែប្រយុទ្ធបារាំងសញ្ជាតិរូនេះឲ្យលេងនៅទឹកដីអេស្ប៉ាញមួយរដូវកាលទៀត។
ទោះបីជាយ៉ាងណាក៏ដោយអនាគតរបស់កីឡាករវ័យ២៦ឆ្នាំរូបនេះស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ម្តងទៀតបន្ទាប់ពីមានសេចក្តីរាយការណ៍មួយបានលើកឡើងថាក្លិបអាចនឹងលក់រូបគេមុនពេលកិច្ចសន្យាត្រូវបានបញ្ចប់នៅឆ្នាំក្រោយ ។ គួរបញ្ជាក់ថា Arsenal អាចនឹងទិញយក Benzemaមុនពេលចាប់ផ្តើមរដូវកាលក្រោយដោយក្លិបនេះហ៊ានចំណាយទឹកប្រាក់រហូតដល់៣០លានផោន៕