ស្ត្រី​មេ​តុងទីន​ម្នាក់ ត្រូវបាន​តុលាការ​ឃុំខ្លួន​ដាក់ពន្ធនាគារ​បណ្តោះអាសន្ន ករណី​ឆបោក​ប្រាក់​កូន​តុងទីន​ជិត​៣០​ម៉ឺន​ដុល្លារ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​មេ​តុងទីន​ប្រចាំ​ផ្សារ​បឹងទំពុន​ម្នាក់​ដែល​បាន​ឆបោក​ប្រាក់​កូន​តុងទីន​៤២​នាក់ សរុប​ចំនួន​ជិត​៣០​ម៉ឺន​ដុល្លារ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់​ព​ន្ឋ​នាគារ​បណ្តោះអាសន្ន​កាលពី​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៤ ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​បន្តទៀត ។ ស្ត្រី​មេ​តុងទីន​រូបនេះ​មានឈ្មោះ លឹម ច័ន្ទ​វី​តា អាយុ​៤០​ឆ្នាំ មុខរបរ មេ​តុងទីន ត្រូវបាន​សមត្ថកិច្ច​ក​ង​រាជ​អា វុ​ធ​ហត្ថ​ការិយាល័យ​ព័ត៌មាន​ទូទៅ​នៃ​ស្នងការដ្ឋាន​ព័ត៌មាន និង​សន្ដិសុខ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​១២ ខែ ឧសភា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សា​របឹង ទំពុន ស្ថិតក្នុង​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

 

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា មុនពេល​ឃាត់ខ្លួន​ស្ដ្រីជន​សង្ស័យ​ដែលជា​មេ​តុងទីន កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​បឹងទំពុន ដោយ​មានការ​ប្រទូស្ដ​រាយ គ្នា​រវាង​មេ​តុងទីន និង​កូន​តុងទីន​ជាច្រើន​នាក់ ដោយមាន​សំឡេង​ស្រែកជេរ​បញ្ចោ​ឡូឡា​ផ្អើល​អស់ អាជីវករ​លក់ដូរ និង​ធ្វើឱ្យប៉ះពាល់​ខូច​សណ្ដាប់ធ្នាប់​ក្នុង​ផ្សារ ទើប​គណៈកម្មការ ផ្សារ​បាន​នាំយក​ស្ដ្រី​ជា​មេ​តុងទីន ទៅកាន់​ស្នាក់ការ​ផ្សារ ដើម្បី​បញ្ជៀ​ស​បញ្ហា​ជម្លោះ​ដោយ​ប្រើ អំពើហិង្សា​ណាមួយ​កើតឡើង​។  គណៈ កម្ម​ការ​ផ្សារ​ក៏បាន​ធ្វើការ​ទំនាក់ទំនង​មក សមត្ថកិច្ច​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដើម្បី​អញ្ជើញ​មេ​តុងទីន និង​កូន​តុងទីន ដែលមាន​ការពាក់ព័ន្ធ​មក​សាកសួរ​នៅ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ។​

 

​សមត្ថកិច្ច​បានបញ្ជាក់​ទៀតថា ក្រោយ ពី​ឃាត់ខ្លួន​ស្ដ្រី​មេ​តុងទីន សមត្ថកិច្ច​បាន​ដកហូត​នូវ​សម្ភារៈ​មួយចំនួន រួមមាន​សៀវភៅបញ្ជី​តុងទីន​ចំនួន​៨ ក្បាល​(​តូច​៣​ក្បាល​) កិច្ចសន្យា​ចងការ ប្រាក់​, បញ្ជី​ឈ្មោះ​កូន​តុងទីន​ចំនួន​៦១ សន្លឹក​, កិច្ចសន្យា​ខ្ចីប្រាក់​ចំនួន​១​សន្លឹក​, លិខិត​ទទួល​ការប្រាក់​១​សន្លឹក ។ ដោយឡែក ស្ត្រី​ជា​មេ​តុង​ទីង បាន​បដិសេធថា ខ្លួន​គ្មាន​បំណង​ឆបោក​ប្រាក់​កូន​តុងទីន​ទាំង​នោះទេ ដោយសារតែ​មានកូន​តុងទីន​មួយចំនួន បាន​ដេញ​យកប្រាក់​ហើយ មិន​ព្រម​បង់​មកវិញ ទើប​ខ្លួន​គ្មាន​ប្រាក់​ប្រគល់​ទៅ​ឲ្យ​កូន​តុងទីន​ដទៃទៀត ៕

photo 1 photo 2 photo 5

 

Leave a Reply

(*) Required, Your email will not be published