នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើមថ្កូវ ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ បានធ្វើ​សកម្មភាព​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​

, , Leave a comment

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន ២​នាក់ ត្រូវបាន​សមត្ថកិច្ច​ធ្វើ​ការចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​២២​និង​៣០​នាទី​យប់​ថៃ្ង​ទី​១៤ ខែឧសភា ឆ្នាំ​២០១៤ ពាក់ព័ន្ធ​ករណី​ជួញដូរនិង​ប្រើប្រាស់​គ្រឿងញៀន នៅ​ចំណុច​ផ្ទះសំណាក់​ហាក់​ឆៃ​ហេង ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ក្រុម​៧ ភូមិ​១ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

 

​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ ចាន់ សុជាតិ (​ហៅ​រ៉ែ​ម )​ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ម្តុំ​ផ្សារ​រន្ទះបាញ់ តាម​បណ្តោយ​ផ្លូវ​នរោត្តម សង្កាត់​ទន្លេបាសាក់ ។ ចំណែក ជនសង្ស័យ​ទី​២​មានឈ្មោះ ចេង សុ​ភុ​ត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ ស្នាក់នៅ​ក្នុង​អង្ក​ការកសាង ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ។  ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​ថ្នាំញៀន​ប្រភេទ​ក្រាម​ស​ថ្លា ២​កញ្ចប់ និង​ឧ​បរក​រណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​កំ​ផ្លេ​រ ដែក​កែស​១ ទុយោ​សម្រាប់​ជក់​គ្រឿងញៀន​ចំនួន​២ លុយ​ខ្មែរ​ចំនួន​៣​ម៉ឺន​រៀល ។

 

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅកាន់​អធិការ​រដ្ឋា​ន​នគរបាល​ខណ្ឌចំការមន ដើម្បី​ធ្វើការ​ឃុំខ្លួន​បណ្តោះអាសន្ន និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ខាងលើ​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

01

 

Leave a Reply

(*) Required, Your email will not be published