ការ​សាកគ្រឿងញៀន​ដោយ​ប្រយោល​ធ្វើ​ឲ្យ​បវរកញ្ញា​កូរ៉េខាងត្បូង ៣ ដួង ត្រូវ​តុលាការ​វិនិច្ឆ័យ​ទោស​ជាប់ពន្ធនាគារ​

, , Leave a comment

​កូរ៉េខាងត្បូង ៖ ក្រោយ​ការស៊ើបអង្កេត​អស់​រយៈពេល​ច្រើន​ខែ​រួមទាំង​សវនាការ​អូសបន្លាយ​មួយ​តារា ៣ ដួង របស់​កូរ៉េខាងត្បូង ក្នុងនោះ​មាន​បវរកញ្ញា​ម្នាក់ និង​បវរកញ្ញា​រង​២​នាក់ បាន​ជាប់ចោទ​ពីបទ​ប្រើប្រាស់​ឱសថ​សណ្តំ Propofol ដែលជា​ប្រភេទ​គ្រឿងញៀន​១ ត្រូវបាន​តុលាការ​វិនិច្ឆ័យ​ទោស​ជាប់ពន្ធនាគារ ពី ៨ ទៅ ១០ ខែ ។ តាម​នោះ រដ្ឋអាជ្ញា​បានស្នើ​ដាក់ទោស​នាង Jang Mi Ne ជាប់គុក ១០ ខែ​, នាង Lee Seung Yeon និង Park Si Yeon ម្នាក់ៗ ៨ ខែ ជាប់ពន្ធនាគារ ។ យោងតាម​គេហទំព័រ​កម្សាន្ត​របស់​កូរ៉េ allkpop.com ។​

 

​រដ្ឋអាជ្ញា​ម្នាក់​បាន​ប្រាប់ថា ក្រោយ​ការចាក់ Propofol ច្រើនដង បានធ្វើ​ឲ្យ​អ្នក​ទាំង​៣ នេះ​ញៀន ។ ពួកគេ​ទាំង​៣ បាន​លាក់លៀម​ពី​ការប្រើ​ឱសថ​នេះ ។ ទោស​របស់​ពួកគេ​ពិតជា​ធ្ងន់ ព្រោះ​ពួកគេ​សុទ្ធសឹង​ជា​អ្នកល្បីឈ្មោះ ។ រីឯ​ពួក​វេជ្ជបណ្ឌិត​ផ្តល់​ឱសថ Propofol ទៅ​ឲ្យ​ពួកគេ ក៏ត្រូវ​ជាប់ពន្ធនាគារ​ពី ២ ខែ ដល់ ២ ឆ្នាំ ។​

K

Propofol ជា​ឱសថ​សណ្តំ​ប្រើប្រាស់​សម្រាប់​ការវះកាត់ ។ ពេល​ប្រើ​ឱសថ​នេះ​វា​ធ្វើ​ឲ្យ​អ្នក​ប្រើ​មាន​អារម្មណ៍​រីករាយ​រស់​រវើក​ក្នុង​រយៈពេល​១​ខ្លី ។ បើ​ប្រើ​ញយ​ដង នោះ​នឹង​ញៀន ។ Park si Yeon បាន​ប្រើ​វា​លើសពី ១៨៥ ដង​, Lee Seung Yeon ១១១ ដង រីឯ Jang Mi Ne វិញ គឺ ៩៥ ដង ។​ Lee Seung Yeon កើត​ឆ្នាំ​១៩៦៨ ជា​បវរកញ្ញា​កូរ៉េ​ឆ្មាំ​១៩៩២ ។ Park Si Yeon កើត​ឆ្នាំ​១៩៧៩ ជា​បវ​កញ្ញា​កូរ៉េ​ឆ្នាំ​២០០ ។ Jang Mi In Ac កើត​ឆ្នាំ​១៩៨៤ ល្បី​នឹង​រឿង Inuss You, Soulmate, My Dear Sister ៕

 

Leave a Reply

(*) Required, Your email will not be published