ប្រទេសចិន ៖ តារាម៉ូឌែលផ្នែកគ្រឿងក្នុងដែលមានមូលដ្ឋាននៅហុងកុង នាង Phoebe Xu Ying ត្រូវបានគេលាតត្រដាងជាសាធារណៈនូវរូបអាក្រាតរបស់នាង តាមរយៈទូរស័ព្ទដៃរបស់នាងដែលបានជ្រុះបាត់នៅក្នុងផ្សារទំនើបមួយ ហើយបានបែកធ្លាយរីករាលដាលពាសពេញប្រព័ន្ធអ៊ីនធើណែតតែម្តង។
យោងតាមសារព័តមាន Today របស់តៃវ៉ាន់ បានឲ្យដឹងថា នាង Phoebe Xu Ying បានសារភាពថា នាងពិតជាបានជ្រុះបាត់ទូរស័ព្ទដៃនៅក្នុងបង្គន់នៃផ្សារទំនើបមួយ នោះមែន កាលពីថ្ងៃទី១៧ ខែមិថុនា កន្លងមក ហើយរូបភាពទាំងនោះ ត្រូវបាននាងថតដោយខ្លួនឯងសម្រាប់ជីវិតប្រចាំថ្ងៃ។
នាង Phoebe បាននិយាយថា "ទូរស័ព្ទដៃរបស់ខ្ញុំត្រូវបានចាក់ Password ទៅហើយ ដូច្នេះខ្ញុំក៏មិននឹកស្មានថា រូបភាពទាំងនេះត្រូវលេចធ្លាយនោះឡើយ"។ នៅពេលអ្នកកាសែតសួរថា ចុះហេតុអ្វីបានជានាងថតរូបអាក្រាតខ្លួនឯងអីចឹង? នាងបានឆ្លើយតបវិញថា "វាធ្វើឲ្យរីករាយភ្នែក! និងខ្ញុំក៏ពេញចិត្តការធ្វើរបៀបនេះណា៎! ហើយខ្ញុំចង់រក្សាទុកនូវរូបរាងកាយវ័យក្មេង ដើម្បីទុកមើលពេលអាយុកាន់តែចាស់!។ ខ្ញុំសង្ឃឹមថា មនុស្សនឹងមិនធ្វើបែបនេះដូចខ្ញុំទេ ខណៈអ្នកល្បីជាច្រើននៅបរទេសតែងតែធ្វើវានោះ"។
ឥឡូវនេះ នាងក៏កំពុងស្វែងរកការជួយពីប៉ូលីសផងដែរ ដើម្បីកុំឲ្យរូបភាពរបស់នាងទាំងនោះ រីករាលដាលកាន់តែខ្លាំង នៅលើបណ្តាញសង្គមដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ននេះ៕