អាង​ផ្លូវ​ម៉ូតូ​ហួស​ល្បឿន​កំណត់​របួសធ្ងន់​ស្រាល​៤​នាក់​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ យ៉ាងហោចណាស់​មនុស្ស​៤​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កាលពី​វេលា​ម៉ោង​២២​និង​២០​នាទី​យប់​ថ្ងៃទី​១៥ ខែឧសភាឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​ផ្សារ​ស្ទឹងមានជ័យ​តាម​បណ្ដោយ​ផ្លូវ​មុនី​រ៉េត សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង់​កូរ៉េ សេ​១០០ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CB-9075 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​មុនី​រ៉េត ក្នុងទិសដៅ​ពី​លិចទៅ​កើត​លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ស្វាយរៀង 1B-5553 ជិះ​គ្នា​៣​នាក់​ធ្វើដំណើរ​បញ្ច្រាស់ទិស​គ្នា​ក្នុង​ល្បឿន​លឿន​បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​២​នាក់​ស្រាល​២​នាក់​។​

 

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ។ ចំណែក​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នរគ​បាល​ខណ្ឌមានជ័យ​ដើម្បី​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​៕

18-5-2014 (1) 18-5-2014 (2) 18-5-2014 (3)

 

Leave a Reply

(*) Required, Your email will not be published