ខេត្តកណ្តាល ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយខណៈដែលប្រទះឃើញបុរសម្នាក់បានចង.កសម្លាប់ខ្លួនកាលពីវេលាម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤ នៅខាងក្រោយផ្ទះ ស្ថិតក្នុងភូមិសំរោង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហេង សុខគា ភេទប្រុស អាយុ៥៤ឆ្នាំ មានប្រពន្ធ និងកូននៅក្នុងបន្ទុក បច្ចុប្បន្នរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។ តាមការណ៍ឲ្យដឹងពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានជំងឺសរសៃប្រសាទ និងមានជំងឺរ៉ាំរ៉ៃជាយូរឆ្នាំមកហើយ។
ក្រោយពីសមត្ថកិច្ចមូលដ្ឋានធ្វើកោសល្យវិច្ច័យរួចមក បានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានចង.កធ្វើអត្តឃាតសម្លាប់ខ្លួនឯងប្រាកដមែន ពុំមែនជាករណីឃាតកម្មអ្វីទេ ។
បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ទៅឲ្យប្រពន្ធនិងកូនយកទៅធ្វើបុណ្យតាមប្រពៃណី ។