រថយន្ត​ដឹកឈើ​ប្រណីត ប្រើ​ស្លាក​សញ្ញា ហ​.​អ ជា​យ័ន្ត​ការពារ​ខ្លួន រហូតដល់​ដុះ​ស្លែរ ទើបតែ​សមត្ថកិច្ច​បង្ក្រាបបាន​

, , Leave a comment

​ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​ដឹកឈើ​ប្រណីត​មួយ​ដែលមាន​ស្លាក​សញ្ញា ហ​.​អ នៅ​កញ្ចក់​រថយន្ត ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ ស្រុក​ជល​គី​រី សហការ​ជាមួយ​សមត្ថកិច្ច​ប៉ូលីសដេញ​ស្ទាក់​ចាប់បាន កាលពី​វេលា ម៉ោង​៧ យប់​ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ​២០១៤ នៅលើ​កំណាត់​ផ្លូវលំ​មួយ​ស្ថិត ក្នុង​ឃុំ​ព្រៃ​គ្រី ស្រុក ជល​គី​រី ខេត្តកំពង់ឆ្នាំង នៅ​ខណៈដែល​រថយន្ត​នោះ ឆ្លងកាត់​ស្រុក​ជល​គី​រី ឆ្ពោះទៅ​ខេត្តកំពង់ចាម​។​

 

​រថយន្ត​ដែល​សមត្ថកិច្ច​កង​រាជ​អាវុធ​និង​ប៉ូលីស ស្រុក​ជល​គី​រី បង្ក្រាបបាន​នេះ ម៉ាក ហាយ ទ្បែ​ន​ដឺ សេរី​២០០១ ពណ៌​ស្ក ពាក់​ស្លាក​លេខ ភ្នំពេញ​2O-2092 និង​មាន​ស្លាក​សញ្ញា ហ​.​អ នៅ​កញ្ចក់​រថយន្ត​ទៀតផង ចំណែក​ជន សង្ស័យ​ឈ្មោះ វង រ៉ាវី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​អ្នកបើកបរ និង​ឈ្មោះ អយ ធឿន ភេទ​ប្រុស អាយុ​២៩ ឆ្នាំ ជា​ព្រូ ។​

 

​លោក​វរសេនីយ៍ឯក ម៉ែន សំអាត មេបញ្ជាការ កង​រាជ​អាវុធ ស្រុក​ជល​គី​រី ដែល ដឹកនាំ​កំលាំង​ចេញ​បង្ក្រាប​ករណីនេះ បាន​ប្រាប់​អ្នកសារព័ត៌មាន​ឲ្យ​ដឹងថា កា​រប​ង្រា្ក​ប​នេះ គឺ​ក្រោម​ការចង្អុល​បញ្ជា ផ្ទា​ល់ពី លោក យិន សា​វេន អភិបាល​និង​ជា​គណបញ្ជាការ​ឯកភាព ស្រុក ជល​គី​រី  ចំណែក​តួលេខ​ឈើ​ក្នុង​រថយន្ត​នេះ មាន​ប៉ុន្មាន​នោះ គឺ​មិនទាន់​រាប់ ជា​ផ្លូវ​ការណ៍​នៅឡើយ ទេ ព្រោះ​យប់​ជ្រៅ​ទៅហើយ​។​

 

​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ បាន​ឲ្យ​ដឹងថា ខ្លួន​បើករថយន្ត​នេះ​គឺ​ស៊ី ឈ្នួល​ឲ្យ​គេ​តែប៉ុណ្ណោះ គឺ​១​ជើង​តម្លៃ​100$ ចំណែក​ព្រូ 30$ ដឹក​ចេញពី​ស្រុក​ទឹកផុស ខេត្ត​កំពង់ ឆ្នាំង ទៅ​ត្រឹម​ស្គន់ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ហើយ​លើក​នេះ​ជា​លើក​ទី​២ ហើយ​ដែល​ខ្លួន​ឆ្លង កាត់​ស្រុក ជល​គី​រី ក៏​ជាប់អន្ទាក់​សមត្ថកិច្ច​តែម្ដង ។ ជនសង្ស័យ បាន​បន្ថែមទៀតថា ថៅកែ​ខ្លួន ឈ្មោះ ស៊ីណា ភេទ ប្រុស អាយុ​ប្រហែល​២៩​ឆ្នាំ នៅ​ភូមិ កណ្ដាល សង្កាត់ កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។​

 

​ចំណែក​ប្រភពព័ត៌មាន ផ្សេងទៀត​បាន​និយាយ​ព្រោងព្រាត​ថា គឺមាន​ឈ្មោះ ចូ​ច នៅ​គល់ ស្ពាន​សន្ទុះ ភូមិ​កោះធំ ឃុំ​ព្រៃ​គ្រី ជា​អ្នក​មើលផ្លូវ ហើយ​គេ​មាន​អំនួត​ថា គេ​ជា​អ្នក​រត់ការ ប៉ុន្តែ​សមត្ថកិច្ច អាជា្ញធរ​ស្រុក​ជល​គី​រី ក្ដោប​ជាប់ ផ្ទុយ​ពី​ការ​អំនួត របស់​ឈ្មោះ​នោះ ។​

 

​វត្ថុតាង​ឈើ និង​រថយន្ត​ត្រូវបាន​បញ្ជូនមក​ខណ្ឌរ​ដ្ឋ​បាល​ព្រៃឈើ ខេត្តកំពង់ឆ្នាំង ដ​ម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់ ៕

1 2 31 2 3

 

Leave a Reply

(*) Required, Your email will not be published