រាជធានីភ្នំពេញ ៖ ស្ត្រីអ្នកបើករថយន្តឡង់គ្រីស័ររងរបួស ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្តតាកូ ម៉ាបើកក្នុងល្បឿនលឿនបោលបុករថយន្តឡង់គ្រីស័រចំហៀងខាង ឆ្វេង រួចជ្រុលបុកចូលរបងដីឡូត៍មួយ បណ្តាលឱ្យបាក់ខ្ទេច ។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងជាង៤ រសៀលថ្ងៃទី១៤ ឧសភា នៅចំណុចផ្លូវបែកជាបួន ផ្លូវ១០១៥កែងនឹងផ្លូវ១៩៥៥ ស្ថិតក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
អ្នករងរបួសត្រូវបានគេស្គាល់ឈ្មោះ ប៊ូ ម៉ូលីណាភេទស្រី អាយុ៤៦ឆ្នាំ ជាអ្នកបើកឡង់គ្រីស័រ ពាក់ស្លាកលេខភ្នំពេញ 2K-4599 ចំណែករថយន្តតាកូម៉ា បន្ទាប់ពីកើតហេតុរត់គេចបាត់ ។ តាមប្រភពព័ត៌មានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តតាកូម៉ា បើកតាមផ្លូវ១០១៥ ទិសដៅពីជើងទៅត្បូង ចំណែករថយន្តឡង់គ្រីស័រ បើកតាមផ្លូវ១៩៥២ ពីលិចទៅកើត ។ លុះមកដល់ចំណុចផ្លូវបំបែក ស្រាប់តែរថយន្តតាកូម៉ាបោលបុករថយន្តឡង់គ្រីស័រចំហៀងខាង ឆ្វេង ធ្វើឱ្យរថយន្តឡង់គ្រីស័រជ្រុលបុកចូលរបងដីឡូត៍មួយបាក់ ខ្ទេច និងម្ចាស់រងរបួស រីឯរថយន្តតាកូម៉ា ភ្លាមៗបើកគេច តែត្រូវបានសមត្ថកិច្ចតាមប្រមាញ់ចាប់បានជាមួយនិងអ្នកបើកបរផង ខណៈបើកគេចប្រមាណជា៥០០ម៉ែត្រនោះ។
ក្រោយពីកើតហេតុរថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅអធិការ ដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីដោះស្រាយតាមនីតិវិធីជាក្រោយ៕