ខេត្តសៀមរាប ៖ វង់ល្បែងអាប៉ោងរបស់ឈ្មោះវាន់នៅភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប បានបើកលេងជាយូណាស់មកហើយក្នុងនោះល្បែងឆ្នោតកន្ទុយលេខក៏កើតមានយ៉ាងពេញបន្ទុក នៅមិនទាន់ឃើញអាជ្ញាធរសមត្ថកិច្ចណាចេញមុខទៅបង្ក្រាបស្របតាមគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាពនៅឡើយនោះទេ ដែលធ្វើឲ្យមានការរិះគន់ជុំទិសទៅលើអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ទ។ អ្នកភូមិគ្រួសសង្កាត់ស្វាយដង្គុំបាននិយាយថ្ងៃនេះថាល្បែងអាប៉ោងដែលមានម្ចាស់ឈ្មោះវាន់ដែលបើកដំណើការលេងរាល់ថ្ងៃនេះជាទុកកង្វល់យ៉ាងធំធេងសម្រាប់ពួកគាត់ដែលរស់នៅក្នុងភូមិដូច្នេះអាជ្ញាធរសមត្ថកិច្ចជួយចាត់វិធានការបង្ក្រាបផង។
តាមសម្តីអ្នកភូមិបន្តថា កន្លងមកពួកគាត់ធ្លាប់បានរាយការណ៍សមត្ថកិច្ចឲ្យមកបង្ក្រាបដែរតែមិនមាននណាមកបង្ក្រាបនោះទេធ្វើឲ្យម្ចាស់វង់ល្បែង១នេះអួតថា គ្មាននណាហ៊ានប៉ះពាល់នូវល្បែងរបស់គេទេព្រោះរូបគេបានរត់ការចាប់ពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើអស់ហើយ។ ប្រជាពលរដ្ឋក្រុងសៀមរាបបាននិយាយថាល្បែងឆ្នោតកត់កន្ទុយលេខបានកើតមានយ៉ាងពេញបន្ទុកនៅផ្សារលើធំថ្មី.ផ្សារចាស់.ផ្សារក្រោម.ជាពិសេសផ្សារដើមក្រឡាញ់តែម្ដងមានមេឆ្នោតមិនក្រោមពី១០នាក់នោះទេដែលបានបើកឲ្យចូលចាក់ដោយសេរីបំផុតក្នុងនោះគឺមេឆ្នោតទាំងអស់នោះជ្រកក្រោមយីហោប្ដូប្រាក់។ ប្រជាពលរដ្ឋបន្ថែមថាមេឆ្នោតកត់កន្ទុយលេខនៅផ្សារដើមក្រឡាញ់ធំជាងគេគឺហាងប្ដូប្រាក់យីហោសុខខេងបានបើកឲ្យអ្នកញៀនល្បែងចូលចាក់ដោយចំហរ។
កត្តានេះហើយបានកើតមានជាយូណាស់មកហើយមិនទាន់ឃើញអាជ្ញាធរសមត្ថកិច្ចធ្វើការបង្ក្រាបនោះទេធ្វើឲ្យមានរិៈយ៉ាងធ្ងន់ៗទៅអាជ្ញាធរថាបានបណ្ដែតបណ្ដោយឲ្យមានល្បែងកើតមានយ៉ាងអនាធិបត្យ។ ពាក់ព័ន្ទទៅនិងវង់ល្បែងអាប៉ោងនិងឆ្នោតកត់កន្ទុយលេខនេះលោកឃឹម.ប៊ុនសុងនិងលោកសតណាឌីជួយចាត់វិធានការបង្ក្រាបផងជាសវាងនូវការរិៈគន់ជុំទិស។ ចំណុចនេះមិនទាន់ដឹងថាតើសកម្មភាពដែលកើតមានចោប្លន់នេះវាបណ្ដាលមកពីអ្នកចាញ់ល្បែងឬយ៉ាងណានោះទេតែនៅក្នុងគោលការនយោបាយភូមិ.ឃុំមានសុវត្ថិភាពគឺមិនឲ្យមានល្បែងស៊ីសង់ជាដាច់ខាតព្រោះល្បែងទាំងនេះនាំឲ្យមានអំពើចោរកម្មកើតឡើង៕