ជិះ​ម៉ូតូ​ពេលយប់​គ្មាន​ភ្លើង​បំភ្លឺ​ជ្រុល​ទៅបុក​ម៉ូតូ​កង់​បី​ស្លាប់​នៅនឹងកន្លែង​

, , Leave a comment

​ខេត្តកណ្តាល ៖ យ៉ាងហោចណាស់​មនុស្សម្នា​ក់បាន​ស្លាប់ និង​២​នាក់​ទៀត​បាន​របួសធ្ងន់ ខណៈដែល​ជិះ​ម៉ូតូ​មួយគ្រឿង​ជ្រុល​ទៅបុក​ម៉ូតូ​កង់​បី​កាល​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃទី​១៣ខែឧសភា ឆ្នាំ​២០១៤​នៅលើ​កំណាត់​ផ្លូវ​ក្រាល​កៅស៊ូ​មួយ​ខ្សែ ភូមិ​ព្រែក​ហូរ​កើត សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​

 

​ជនរងគ្រោះ​ដែល​ស្លាប់​នៅនឹងកន្លែង​នោះ​មានឈ្មោះ សុខ ធី អាយុ​២៦​ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​មធុ​ន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កណ្តាល​1S-2416 មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​ហូរ​កើត សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ​និង​អ្នករួមដំណើរ​ជាមួយ​២​នាក់​ឈ្មោះ សិទ្ធ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ,​ឈ្មោះ សុខ​រី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ដែលមាន​ទៅ​លំនៅ​ជាមួយគ្នា​រងរបួស​ធ្ងន់​ស្រាល ។ ចំណែក​ឈ្មោះ ណន ស្រស់ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​កង់​បី​(​ពុំ​រងរបួស​អ្វី​ទេ​)  មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​ហូរ​កើត​១ សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ។​

 

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ក្រុង​តាខ្មៅ​បាន​ទៅ​អន្តរាគមន៍​ហៅ​រថយន្ត​សាមុយ​ ដឹក​ជនរងគ្រោះ​យកទៅ​សង្គ្រោះ​នៅ​ម​ន្ទី​រ​ពេ​ទ្យ ។ ចំណែកឯ​សាកសព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំពោះ​មធ្យោបាយ​ទាំង​២​គ្រឿង ត្រូ​វ​បា​ន​​នគរបាល​ជំនាញ​ចរាចរណ៍​នាំយកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ដើម្បី​ចាត់ការ​តាមច្បាប់ ៕

17-5-2014

 

Leave a Reply

(*) Required, Your email will not be published