រថយន្ត​ហ៊ីយ៉ាន់ដាយ​ដឹក​ស្វាយ ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​បាក់​រង​ការខូចខាត​

, , Leave a comment

​រាជធានី​ភ្នំពេញ​ ៖ របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​តាម​បណ្តោយ​មហាវិថី ម៉ៅ​សេទុង ស្ថិតនៅ​មុខផ្ទះ​លេខ ៤២៥ កែង​ផ្លូវ​លេខ ២៣០ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក បាន​បាក់​ជាច្រើន​កំណាត់បន្ទាប់ពី​បុរស​ម្នាក់​បើករថយន្ត​ដឹក​ផ្លែស្វាយ​ទៅបុក រះ កាលពី​ម៉ោង ៩ និង​៤០​នាទី​យប់​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៤​។

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​រថយន្ត​ហ៊ីយ៉ាន់ដាយ​ប្រភេទ​មួយ​តោន​កន្លះ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​តាកែវ 2A-0729 ដែល​ដឹក​ផ្លែស្វាយ​យកទៅលក់​នៅ​ផ្សារ​ដើម​គរ បើកបរ ដោយ​បុរស​ម្នា​ក់វ័យ​ជាង​៣០​ឆ្នាំ ក្នុង​ល្បឿន​លឿន​។ ពេល​ដល់​ចំណុចកើតហេតុ​កែង​ផ្លូវ​លេខ ២៣០ ស្រាប់តែ រថយន្ត​រេ​ចង្កូត​ទាញ​ទៅខាង​ឆ្វេង​ដៃ បុក​រះ​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​ទាំង​កម្រោល​តែម្តង​។​

 

​ចំពោះ​ហេតុការណ៍​នេះ​មិន​បណ្តាល​ឲ្យ​មនុ​ស្សណា​ម្នាក់ រងរបួស​នោះទេ ប៉ុន្តែ​រថយន្ត ខូចខាត​ផ្នែក​ខាងមុខ​កៀប​ជាប់​របាំង​ថ្ម​មិនអាច​បន្តដំណើរ​ទៅមុខទៀត​នោះទេ​។​សមត្ថកិច្ច​នៅ​មិនទាន់​អាច​បញ្ជាក់​ពី​អត្តសញ្ញាណ​អ្នកបើកបរ​រថយន្ត​បង្ក​ហេតុនេះ​នៅឡើយ​ទេ ហើយ​រថយន្ត​ដឹក ផ្លែស្វាយ​នេះ ត្រូវ​កន្លែង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​សហការ​ជាមួយ​នគរបាល​ជំនាញ​ចុះ​វាស់វែង ស្ទូច​យក​រថ យន្ត​បង្កហេតុ​ទៅ​រក្សា​នៅ​ការិយាល័យ​ចរាចរជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​សង​ថ្លៃ​ខូចខាត​៕

17-5-2014 (5) 17-5-2014 (1) 17-5-2014 (2) 17-5-2014 (3) 17-5-2014 (4)

 

Leave a Reply

(*) Required, Your email will not be published