រលំ​ខ្ចូ​ស​អង្គុយ​កម្សាន្ត នៅ​ព្រែក​កាំ​ពី មាន​អ្នក​សើច​សប្បាយ មាន​អ្នក​ខឹង

, , Leave a comment

​ខេត្ដ​ក្រចេះ ៖ ​សេចក្តីរាយការណ៍​ពី​ខេត្តក្រចេះ​បានអោយដឹងថា​វេលា​ម៉ោង​២​និង​៣០នាទី​រសៀល ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៤ រោង​អង្គុយ​ក​ម្សា​ន្ត​​នៅ​រមណីយដ្ឋាន​ជួរ ព្រែក​កាំ​ពីបាន​ដួលរលំ​បណ្តាល​ឲ្យ​ភ្ញៀវ​ធ្លាក់​ឈ្លក់ទឹក​គ្រប់គ្នា សំណា​ង​ល្អ​គ្មាន​អ្នករងរបួស​ព្រោះ​​អ្នករងគ្រោះ​ទាំងនោះមក​ទេសចរ​កម្សាន្ដ​ចេះ​ហែល​ទឹក និង ជួយ​គ្នា​បាន​ទាន់ពេលវេលា​តែ​​បាត់​សម្ភារៈ​លុយកាក ទូរស័ព្ទ​ស៊េរី​ទំនើបៗ អាយ​ភេត និង​ខូចខាត​មួយចំនួនទៀត​។

 

​លោក អ៊ុន ហយ​មេ​ប៉ុស្តិ៍​ឃុំ​សំបុក​និង​ជា​គណៈកម្មការ​រមណីយ​ដ្ឋា​ន​ទឹក​ជួរ​ព្រែក​កាំ​ពី​ផងដែរ​​នោះបាន​អោយដឹងថា នៅ​មុនពេល​កើតហេតុមាន​ភ្ញៀ​វ​ទេស​ចរ​ធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ រួមមាន​និស្សិត  និង​អ្នកទេសចរ​លក្ខណៈ​គ្រួសារ ប្រមាណ​ជា ៣០​នាក់ បាន​ទៅ​ជួល​រោង​​នៅ​រមណីយដ្ឋាន​ទឹ​ក​​ជួរ​ព្រែក​កាំ​ពី​អង្គុយ កម្សាន្ត​លំហែកាយ​។ ខណៈ​កំពុង​អង្គុយ​កម្សាន្ត គ្រា​ដែល​ម្ហូបអាហារ​បញ្ជា​ទិញ​មិនទាន់​នឹង​ឆ្អិន​បាន​ហូប​ផង ស្រាប់ តែ​រោង​រលំ​ដួល​ធ្វើ​ឲ្យ​​ភ្ញៀវ​ធ្លាក់ទឹក​គ្រប់ៗ​គ្នា ខាន​ទាំង​ហូប​អាហារ​រំខាន​ទាំង​អារម្មណ៍​សប្បាយរីករាយ​ថែមទៀត​។

 

​ហេតុការណ៍​រលំ​រោង​នៅ​រមនីយដ្ឋាន​ដ៏​មាន​ប្រជាប្រិយភាព​លើទឹក​ខេត្តក្រចេះ សម្រាប់​ការ  អង្គុយ​លំហែកាយ​នេះ មិន​បណ្តាល​ឲ្យ​រងគ្រោះថ្នាក់​ដ​ល់​​ភ្ញៀវទេសចរ​នោះទេ តែ​បានធ្វើ​​ឲ្យ​សម្ភារៈ​មួយចំនួនធំរួមមាន​ទូរស័ព្ទដៃ​ស៊េរី​ទំនើបៗ អាយ​ភេត លុយកាក់ និង​សម្ភារៈ​​ជាច្រើន​ផ្សេងទៀត បាន​បា​ត់បង់ និង​ខូចខាត​។ ក្រោយមក​ម្ចាស់​តូប​បានធ្វើ ការ​សម្រប​​សម្រួល​ជាមួយ​ជនរងគ្រោះ ដោយ​សង​ថ្លៃ​បាត់បង់​គិត​ជា​ទឹកប្រាក់ ចំនួន​៧៥០​ដុ​ល្លា​រ ។​

 

​ភ្ញៀវទេសចរ​ដែល​ម្នាក់ៗ​ភ័យ​លស់ ព្រលឹង​បាន​និយាយថា ម្ចាស់​តូប​ក៏​ដូច ជា​អ្នកគ្រប់គ្រង​រមនីយដ្ឋាន​ព្រែក​កាំ​ពី ដែល​រមនីយដ្ឋាន​ធម្មជាតិ មិ​ន​គួរ​ណា​​ខ្វះការទទួលខុសត្រូវ ក្នុងនោះ​ទាំង​បញ្ហា អនាម័យ ស្ពាន​ដែល​ឆ្លងកាត់​មិន​តុល្យ ភាព​ទៅនឹង​ចំនួន​មនុស្ស អាច​ប្រឈម បញ្ហា​គ្រោះថ្នាក់​ដ៏​ធ្ង​ន់​ធ្ង​រ​​ប្រសិនបើ​ទឹក​ឡើង​ធំ ។​

 

​កាលពី​រដូវចូលឆ្នាំ​ប្រពៃណី ជាតិខ្មែរ មុននេះ​មាន​អ្នកទេសចរ​ជាតិ អន្ដរជាតិ ជាច្រើន​នាក់​បាន​ទៅ​កម្សាន្ដ​នៅ​ទីនោះ ហើយ​មនុស្ស​ដ៏​កកកុញ​ប​ញ្ច្រៀ​​ត​គ្នា​លើ ស្ពាន​ដ៏​តូច ប្រឈម​នឹង​គ្រោះថ្នាក់​បំផុត ដូចជា​ពេលនេះ​សំណាងល្អ​ផងដែរ​មាន មនុស្ស​តិច ហើយ​បាក់​ខ្ចូ​ស​ធ្លាក់ចូល​ទឹក ត្រូវបាន​ស​ង្គ្រោះ​ទាន់ពេលវេលា ។ បើតាម​ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រែក​កាំ​ពិ បាន​​បញ្ជាក់ថា រោង​លំហែកាយ​នៅ​តំបន់​រមណីយដ្ឋាន​ទឹក​ជួរ​ព្រែក​កាំ​ពី បាន​រលំ​ដួល​ស្ទើរ​រាល់​​ឆ្នាំ តែ​មិនដែល​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត ឬ​រងរបួស​អ្វី​ដល់​ភ្ញៀវ​នោះឡើយ ដោយសារ​​ទឹក នៅ​ទីនោះ​រាក់ៗ គឺ​បណ្តាល​ឲ្យ​បា​ត់​ប​ង់ និង​ខូចខាត​របស់របរ​ជាប់​តាម​ខ្លួន​តែប៉ុណ្ណោះ​។​

 

ប៉ុន្ដែ អ្នកទេសចរ រួមទាំង​ប្រជាពលរដ្ឋ​រស់នៅ ក្បែរ​រមនីយដ្ឋាន​នេះ ចង់ឃើញ អាជ្ញាធរ​ ជាពិសេស​ខាង​មន្ទីរ​ទេសចរណ៍​ខេត្ដ​ក្រចេះ​គួរតែ​បង្កើន​នូវ​កា​រទ​ទួលខុសត្រូវ​ឲ្យ​បាន​ខ្ពស់ និង  រិះរក​នូវ​វិធីសាស្ត្រ​ផ្សេងៗ ពង្រឹង​ការសាងសង់​រោង​ឲ្យ​បាន​រឹងមាំ ក៏ដូចជា​ពង្រឹង​​សេវាកម្ម​ផ្សេងៗ​ឲ្យ​បាន់​កាន់តែ ប្រសើរ​ជាង​នេះ​ផង​៕

16

 

Leave a Reply

(*) Required, Your email will not be published