​ឈ្មោះ ស៊ូ ម៉ា​រិ​ទ្ឋិ មេ​ឈ្មួញ​ដឹកឈើ​ខុសច្បាប់​ជាម​ន្ត្រី​PM​ដក​កាំភ្លើង​ភ្ជង់​ក្បាល​អភិបាលស្រុក​កែវ​សី​ម៉ា រត់​រក​អន្តរាគមន៍​ពី​ថ្នាក់លើ​ដើម្បី​មិនអោយ​មានទោស​

, , Leave a comment

​ខេត្តមណ្ឌលគិរី ៖ កាលពី​វេលា​ម៉ោង ៤​និង​៣០ នាទី​ទៀបភ្លឺ​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​ប៉ុស្តិ៍​រដ្ឋបាល នគរបាល​ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ។ លោក ស៊ិន វណ្ណ​វុ​ឍ្ឍជា​អភិបាលស្រុក​កែវ​សីមា បាន​ត្រូវ​មេ​ឈ្មួញ​រកស៊ី​ឈើ ទាញ​កាំភ្លើង​ភ្ជង់​ក្បាល ខណៈដែល​លោក​ដឹកនាំ កងកម្លាំងប្រដាប់អាវុធ​ចម្រុះ ឆែកឆេរ រថយន្ត ខុស​បច្ចេកទេស​។​

 

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ឡិច​ស៊ី​ស ៤៧០ ពណ៌​ខ្មៅ មិន​ស្គាល់​ស្គាល់​ស្លាក​លេខ ជា​របស់​មេ​ឈ្មួញ​ឈ្មោះ ស៊ូ ម៉ា​រិ​ទ្ឋិ ដែល​ទំនងជា ផ្ទុក​ឈើ​ប្រណីត បាន​បើក​មកដល់ គោលដៅ​ត្រួតពិនិត្យ​ខាងលើ ពេល​នោះគេ​ឃើញ មានការ​ចរចា​គ្នា ដោយ​មេ​ឈ្មួញ បាន​ហុច​លុយ ២០០​ដុល្លារ ជា​ថ្នូរ​ទៅនឹង​ការអនុញ្ញាត ឲ្យ​រថយន្ត​របស់ខ្លួន បន្តដំណើរ​ទៅមុខ ប៉ុន្តែ​ពេល​ខាង​កម្លាំង​ត្រួតពិនិត្យ ទទួល​យកលុយ​រួចហើយ បែរជា​មិន​ឲ្យ​រថយន្ត​ឈ្មួញ​បើក​ចេញ ក៏ត្រូវ​លោក ស៊ូ ម៉ា​រិ​ទ្ឋិ ចុះ​ពីលើ​រថយន្ត ទាញ​កាំភ្លើង​ភ្ជង់​ក្បាល​លោក​ចៅហ្វាយស្រុក​កែវ​សីមា ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែម្តង ។​

 

យ៉ាងណាក៏ដោយ ពេលនោះ​កងកម្លាំង​សមត្ថកិច្ច​មិន​តដៃ ដោយសារ​ខ្លាច​ប៉ះពាល់​សុវត្ថិភាព​លោក​អភិបាលស្រុក ធ្វើ​ឲ្យ​ឈ្មួញ​បើករថយន្ត​រំដោះ​ចេញ ឆ្ពោះទៅ​លំនៅដ្ឋាន​ខ្លួន ក្នុងភូមិ ឆ្នែង ឃុំ​ខ្ទុ​ម បាត់ស្រមោល ។ ក្រោយ​កើតហេតុ កងកម្លាំង​សមត្ថកិច្ច ដែល​ស្គាល់​អាសយដ្ឋាន​ឈ្មោះ ស៊ូ ម៉ា​រិ​ទ្ឋិ ក៏​ទៅ​ឡោម​ព័​ទ្ឋ ផ្ទះ​មេ​ឈ្មួញ​រកស៊ី​ឈើ​រូបនេះ ដោយ​រង់ចាំ​ព្រះរាជអាជ្ញា ចេញ​ដីកាឆែកឆេរ ប៉ុន្តែ​សេចក្តី​រាយ​ការ​ណ៏​បាន​ឲ្យ​ដឹងថា មុនពេល​សមត្ថកិច្ច​ឡោម​ព័​ទ្ឋ​នោះ មេ​ឈ្មួញ​បាន​បើករថយន្ត គេចខ្លួនបាត់​ស្រមោល​ទៅហើយ​។

 

​លុះនៅ​ម៉ោង​១០​ព្រឹក​ថ្ងៃទី​១៥ ឧសភា ២០១៤ សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​លោក សោ វុ​ទ្ឋី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​បាន​ឆែកឆេរ​ភូមិគ្រឹះ​របស់លោក ស៊ូ ម៉ា​រិ​ទ្ឋិ មេ​ឈ្មួញ​រកស៊ី​ឈើ​ដ៏​ល្បីឈ្មោះ​ក្នុង​ខេត្ត និង​ជាម​ន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដោយ​រកឃើញ​ឈើ​ប្រណីត​ខុសច្បាប់​ជាច្រើន​ពាន់​ដុំ ។​

 

សេចក្តីរាយការណ៍ ពី​ខេត្ត​មណ្ឌល​គី​រី បាន​ឲ្យ​ដឹងថា  មេ​ឈ្មួញ ល្បីល្បាញ រូបនោះ ត្រូវគេ​ស្កាល់​ឈ្មោះ ស៊ូ ម៉ា​រិ​ទ្ឋិ ជា​មន្ត្រី​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស និង​ត្រូវជា​ប្អូនបង្កើត របស់​​លោក ស៊ូ សុវណ្ណ​ធី ជា​មេបញ្ជាការរង កងរាជអាវុធហត្ថ​ស្រុក​កែវ​សីមា​។​គឺ​រកស៊ី​ឈើ​ដឹក​​ជញ្ជូន​ឈើ​ខុសច្បាប់ នៅក្នុង​ស្រុក​កែវ​សីមា​រាប់​ឆ្នាំ​មកហើយ​មិនដែល​មាន​នរណា​ហ៊ាន​​ប៉ះពាល់​ទេ​សូម្បី​លោក លោក ស៊ិន វណ្ណ​វុ​ឌ្ឍ​ន៍  ជា​ចៅហ្វាយស្រុក​កែវ​សី​ម៉ា ដឹកនាំ កងកម្លាំងប្រដាប់អាវុធ​ចម្រុះ ឆែកឆេរ រថយន្ត ខុស​បច្ចេកទេស ក៍​ឈ្មោះ ស៊ូ ម៉ា​រិ​ទ្ឋិ ជា​មន្ត្រី​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស​គាត់​មិន​ញញើត​ផង​គឺ​បាន​ទាញ​កាំភ្លើង​ភ្ជង់​ក្បាល​លេង​​ដោយ​មិន​ញញើត​ច្បាប់​ឡើយ​។ បន្ទាប់ពី​មានរឿង​រ៉ាវ​គួរ​ឲ្យ​រសើប​មួយ​នេះ គេ​ដឹងថា ឈ្មោះ ស៊ូ ម៉ា​រិ​ទ្ឋិ កំពុង​រត់ការ ឲ្យ​មាន​អន្តរាគមន៍ ពី​មន្ត្រី​ថ្នាក់លើ​ដ៏​មានអំណាច​ដើម្បី​គេចផុត ពី​សំណាញ់​ច្បាប់  ដូចដែល​ឈ្មោះ ស៊ូ ម៉ា​រិ​ទ្ឋិ ធ្លាប់​បានធ្វើ​ដោយ​ជោគជ័យ ច្រើនលើកច្រើនសារ​រួចមកហើយ​៕

16-5-2014

 

Leave a Reply

(*) Required, Your email will not be published