ឡាន​ដឹក​ជន្លង់ម្រេច​បើក​គេច​ពី​ការ​តាម​ប្រ​ម៉ាញ់​កុងត្រូលជជុះ​​បុក​ម៉ូតូ ស្លាប់ ៣​នាក់ ឪពុកម្តាយ​និង​កូន​គួរអោយ​សង្វេគ​

, , Leave a comment

​ខេត្តក្រចេះ ៖ កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៤ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ត្រង់ចំណុច​ភូមិ​មានជ័យ ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ​។ ជនរងគ្រោះ​ចំនួន៣​នាក់ ត្រូវជា​ឪពុកម្តាយ​ និង​កូនស្រី បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង បន្ទាប់ពី​យន្ត​សាំង​យ៉ុង​ដឹក​​ជន្លង់ម្រេច បើក​រត់គេច​ពី​ការ​តាម​ប្រ​ម៉ាញ់​កុងត្រូលជជុះ​បុក​ពីមុខ​ផ្លោង​ខ្ទាត​ស្លាប់​ទាំង ៣​នាក់ គួរ​ឲ្យ​រន្ធត់​បំផុត​។​

 

​តាម​សំដី​មន្ត្រី​ប៉​លី​ស​ចរាចរ​បានអោយដឹង​ថា ជនរងគ្រោះ​ទាំង ៣​នាក់ រួមមាន​បុរស​ជា​ឪពុក​ឈ្មោះ ពៅ ឆុន អាយុ ៤០​ឆ្នាំ ស្ត្រី​ជា​ម្តាយ​ឈ្មោះ យ៉ាន មុំ អាយុ ៤១​ឆ្នាំ និង​កូនស្រី​អាយុ ៩​ឆ្នាំ ឈ្មោះ ឆុន ស្រី​ណាស់ ជនរងគ្រោះ​មាន​ទីលំនៅ​ភូមិគរ ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​ ។ នៅវេលា​កើតហេតុ ជនរងគ្រោះ​ទាំង ៣​នាក់ បាន​ជិះ​ម៉ូតូ​ម៉ា​កវេ​វ អាល​ហ្វា​ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ហើយក៏​បាន​បត់​ម៉ូតូ​ត្រឡប់ក្រោយដើម្បី​រើស​មួក​។ មួយ​រំពេច​នោះ ស្រាប់តែ​រថយន្ត​ម៉ាក​សាំង​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ 2U 4749 មាន​ដឹក​ជ​ន្ល​ង់​ម្រេ​ច​ពេញ ដែល​កំពុងតែ​បើក​ក្នុង​ល្បឿន​លឿន​ដែល​បើក​គេច​ពី​ការ​តាម​ប្រ​ម៉ាញ់​ជម្រិត​យកលុយ​ពី​ក្រុម​ជជុះ បាន​បុក​ចំ​ពីមុខ​ម៉ូតូ​ជនរងគ្រោះយ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ជ​ន​រ​ង​គ្រោះ​ទាំ​ង៣​នាក់ ផ្លោង​ខ្ទាត​ចេញពី​គ្នា ស្លាប់​ជា​បន្តបន្ទាប់ រីឯ​រថយន្ត​បាន​រេ​ចង្កូត​ធ្លាក់​ចិញ្ចើមផ្លូវ ហើយ​អ្នកបើករថយន្ត​បង្ក បាន​រត់គេច​បាត់ស្រមោល​តែម្តង​។

 

ក្រោយ កើតហេតុ ទាំង​ម៉ូតូ​និង​រថយន្ដ​កម្លាំង​ជំនាញ​បាន​នាំមក​រក្សារ​ទុក​នៅ អធិការដ្ឋាន ស្រុក​ដើម្បី​ចាត់វិធានការ​បន្ដ ។

 

​គួររំលឹកថា​ ស្រុក​ស្នួល​ជា​ស្រុកមួយ​ក្នុងចំណោម​ស្រុក​ទាំង​៥ និង​ក្រុង​១ នៃ​ខេត្ដ​ក្រចេះ ដែលមាន​អត្រា​គ្រោះ ថ្នាក់​ចរចា​រណ៍​ច្រើនជាងគេ ។​ហើយ រថយន្ដ​បង្ក​ភាគ ច្រើន​ជា​រថយន្ដ​ដឹក​ប​ទ​ល្មើស​ដូចជា​ដឹកឈើ​ប្រណិត​និង​ដឹក​ជន្លង់ម្រេច​ដែល​បាន​បើកបរ​ក្នុង​ល្បឿន​លឿនៗ​ដើម្បី​រត់គេច​ពី ការ ដេញតាម​ប្រមា់ញ​របស់​សមត្ថកិច្ច​នៅ​ស្រុក​ស្នួល​ដែល​ចៅហ្វាយស្រុក ឈ្មោះ គង់ គឹម​នី ព្រងើយកន្តើយ​ពី​ការទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​និង​ឃុបឃិត​​អោយ​មានការ​ដាក់កុង​ត្រូល​ជជុះ​ជាច្រើន​និង​ក៏បាន​បង្កឱ្យមាន​គ្រោះ ថ្នាក់​ជា​ដល់​ជី​វីត​ប្រជាពលរដ្ឋ​ជា​ប​ន្ដ​ប​ន្ទា​ប់​

15-5-2014 (1) 15-5-2014

 

Leave a Reply

(*) Required, Your email will not be published