រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក ត្រូវបានប្រជាពលរដ្ឋចោមរោមវាយឡើងទ្រោម ទើបប្រគល់ឲ្យសមត្ថកិច្ច ខណៈដែលកំពុងធ្វើសកម្មភាពឆក់កាបូបពីនារីជនរងគ្រោះកាលពីវេលាម៉ោង២០និង៣០នាទីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៤ នៅចំណុចមុខផ្សារទំនើបសូរិយា ស្ថិតក្នុងសង្កាត់ផ្សារថ្មីរទី២ ខណ្ឌដូនពេញ ហើយព្យាយាមជិះម៉ូតូគេចខ្លួនរហូតដល់ចំណុចគល់ស្ពានអាកាស់ក្បាលថ្នល់ តាមបណ្ដោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យទើបចាប់បាន។
តាមព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុនារីរងគ្រោះ២នាក់បានជិះម៉ូតូមួយគ្រឿងបានម៉ាកគុបជ្រុង ពណ៌ទឹកប៊ិច បានធ្វើដំណើរចេញពីផ្សារទំនើបសូរិយា ភ្លាមនោះជនស្ស័យបានលេចមុនជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BP-2095 បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារីរងគ្រោះ ។ ភ្លាមៗនោះនារីជនរងគ្រោះបានស្រែកឆោឡោឡើងទើបផ្អើលដល់ប្រជាពលរដ្ឋនៅជិតបានជិះម៉ូតូដេញតាមរហូតដល់ចំណុចគល់ស្ពានអាកាសក្បាលថ្នល់ហើយដួល ទើបប្រជាពលរដ្ឋនាំគ្នាវាយឡើងទ្រោមខ្លូនទើបប្រគល់ឲ្យសមត្ថកិច្ច។
ក្រោយពេលកើតហេតុសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទៅអធិការដ្ឋាន ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជួនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់៕