រថយន្ត​កុងតឺន័រ កៀរ​យុវជន​ម្នាក់ បណ្តាល​ឲ្យ​បាក់ជើង​ម្ខាង​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​រងរបួស​របួស​បាក់ជើង​ឆ្វេង ខណៈដែល​កំពុង​ជិះ​កង់​តាមផ្លូវ​ហើយ​ត្រូវ​រថយន្ត​កុងតឺន័រ​កៀរ បណ្តាល​ឲ្យ​ដួល​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃទី​១២ខែឧសភា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្លូវកែង​២០៩ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​

 

​ជនរងគ្រោះ​ដែល​រថយន្ត​កៀរ​បាក់ជើង​នោះ​មានឈ្មោះ ឃុ​ត សុខា អាយុ​៣០​ឆ្នាំ ជា​អ្នក​រើស​អេតចាយ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ផ្អេ​រ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ ចំណែក​អ្នកបើក​រថ​យ្ត កុងតឺន័រ​មិន​ស្គាល់​អត្តសញ្ញាណ​នោះទេ ព្រោះ​ពេល​កើត ហេតុ​ភ្លាម បាន​រត់គេចខ្លួន ដោយ​បន្សល់ទុក​តែ​រថយន្ត បង្ក​ពណ៌​បៃតង ដែល​ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-3942 នៅ​កន្លែងកើតហេតុ ។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា គេ​ឃើញ​រថយន្ត​កុងតឺន័រ មកដល់​ចំណុចកើតហេតុ ប្រហែលជា​ហួស​ផ្លូវ​ដែល​ត្រូវ​បត់​ទើប​រថយន្ត​នោះ ថយក្រោយ រួច​ក៏​ទៅមុខ​វិញ ក៏​បុក​ជាមួយ​កង់​ដែល​ធ្វើដំណើរ ពី​កើ​តទៅ​លិច បណ្តាល​ឲ្យ​រងរបួស បាក់ជើង​ឆ្វេង​ម្ខាង និង​កង់ ខ្ទាតចូល​ក្រោម​រថយន្ត រង​ការខូចខាត ។​

 

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ទៅ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ ។ ចំណែក​រថយន្ត​បង្ក និង​កង់​របស់​ជនរ​ង​គ្រោះ​សមត្ថកិច្ច​បាន​រក្សារ​ទុក​នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌចំការមន រង់ចាំ​ការដោះស្រាយ​តាម​និតិ​វិធី​ច្បាប់​ជា​ក្រោយ ៕

02

 

Leave a Reply

(*) Required, Your email will not be published