តារា​ពន្លក​ថ្មី​នាង Lee Seong-min សម្ញែង​ដើមទ្រូង​មូលក្លំ​របស់​នាង ទាមទារ​កា​រ​ចាប់អារម្មណ៍​ពី​ពួក​កន្លង់​(​វីដេអូ​)

, , Leave a comment

​កូរ៉េខាងត្បូង ៖ គេហទំព័រ​កម្សាន្ត​ឈ្មោះ Korea Herald បាន​រាយការណ៍​មក​ថា រូបភាព​ជាច្រើន​របស់ Lee Seong-min ត្រូវបាន​មនុស្ស​ជាច្រើន បាន​ស្វែងរក​ដ៏​ច្រើន​បំផុត នៅលើ Naverដែលជា​បណ្តាញ​សង្គម​ដ៏​ធំ​នៅក្នុង​ប្រទេស​នេះ​។​

 

​នាង Clara អាយុ ២៨ ឆ្នាំ ជាតា​រា​ម៉ូ​ដែល និង​សម្តែង​របស់​កូរ៉េខាងត្បូង ដែលមាន​ឈ្មោះ​ពិត​ថា Lee Seong-min ដោយ​លេចមុខ​ក្នុងស្ថានភាព​ឈុតខ្មៅ បញ្ចេញ​ដើមទ្រូង​ទ្រលុកទ្រលន់ និង​បណ្តា​រូបភាព​សិច​ស៊ី​ជាច្រើន ហាក់បីដូចជា​មេរោគ​ដំណើរការ​យ៉ាង​លឿន ទៅកាន់ បណ្តាញ​សង្គម និង​អ្នក​និយម​លេង​អ៊ី​ន​ធឺ​ណេ​ត ដោយ​នាង​កំពុងតែ​ក្លាយជា​និម្មិត​សញ្ញា​សិច សម្រាប់​បុរសៗ​។​

 

​លោក Lee Ho-gyu ដែលជា​សាស្ត្រា​ចារ នៅ​សាលា Namseoul Art College បាន​ឲ្យ​ដឹងថា នាង Lee Seong-min ហៅ Clara មាន​អ្នក​និយម​ប្រើ​ស្មា​ត​ហ្វូ​ន ស្វែងរក​រូបភាព​សិច​ស៊ី​របស់​នាង ។​លោក​បាន​បន្តទៀតថា សិស្ស​ប្រុសៗ​ជាច្រើន មិនបាន​ចូលទៅ​កាន់​ទំព័រ​ព័ត៌មាន​អាន​នោះទេ តែ​បែរជា​ស្វែងរក រូបភាព​សិច​ស៊ី​របស់​នាង ដាក់​លើ​ឧបករណ៍​របស់គេ ទៅវិញ ។ នេះ​បើតាម​សម្តី​សាស្ត្រាចារ្យ​រូបនេះ​បាន​ប្រាប់​ដល់​សារព័ត៌មាន Korea Herald ។

 

​ស្រី​ស្រស់ Lee Seong-min កើត​នៅក្នុង​ប្រទេស​ស្វី​ស ដោយ​ទទួលបាន សញ្ជាតិ​អង់គ្លេស ដោយ​នាង​បាន​បំពេញ​ការសិក្សា​ទៅលើ ការ​រចនា និង ម៉ូត ។ ទន្ទឹម​ជាមួយនឹង​គ្នា​នេះដែរ អតីត​និម្មិត​សញ្ញា​សិច Lee Hyo-ri បាន​ឲ្យ​ដឹងថា នាង​ជា​មនុស្ស​ម្នាក់​ដែលមាន​រូបរាង​ត្រូវ​ស្តង់ដា ដែល​ធ្វើ​ឲ្យ ប្រជាជាតិ​កូរ៉េ ទាំងមូល​ចាប់អារម្មណ៍​នាង​។ តាម​របាយការណ៍​អ្នកជំនាញ លើ​ប្រពន្ធ​អ៊ី​ន​ធឺ​ណេ​ត​បាន​ឲ្យ​ដឹងថា មាន​ចំនួន ៧៣ ភាគរយ ដែល​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន ដើម្បី​ស្វែងរក រូបភាព​សិច​ស៊ី​របស់​នាង Lee Seong-min ៕ ប្រភព​បន្ថែម

22-4-2014 (1) 22-4-2014 (2) 22-4-2014 (4) 22-4-2014 (5) 22-4-2014 (6) 22-4-2014 (1)

 

Leave a Reply

(*) Required, Your email will not be published