រាជធានីភ្នំពេញ ៖ យុវជនក្មេងៗចំនួន៣នាក់ត្រូវបានកំលាំងសមត្ថកិច្ចនគរបាលខណ្ឌសែន សុខឃាត់ខ្លួនពាក់ព័ន្ធជម្លោះវាយតប់គ្នាបណ្ដាលអោយមនុស្សម្នាក់រង របួសធ្ងន់ធ្ងរដេររហូត៦០ថ្នេរកាលពីវេលាម៉ោង១២និង៣០នាទីរំលងអា ធ្រាត្រឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៤ នៅក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប៉ូលិសនិយាយថា យុវជនក្មេងៗចំនួន៣នាក់មាន ទី១. ឈ្មោះ ខឿន ពិសី ភេទប្រុស អាយុ២១ឆ្នាំ និងទី២. ឈ្មោះ អ៊ឹត សុខជា អាយុ១៩ឆ្នាំ និងទី៣. ឈ្មោះ ហ៊ុន សារឿត អាយុ២០ឆ្នាំ ត្រូវបានចាប់ខ្លួនពីបទប្រើអំពើហិង្សាបង្កអោយអ្នកដទៃមានរបួស ស្នាម។ ការចាប់ខ្លួនជនទាំង៣នាក់ធ្វើឡើងតាមបណ្ដឹងក្រុមគ្រួសារ ជនរងគ្រោះម្នាក់ឈ្មោះ ងួត រចនា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ដូចគ្នា។
សាក្សី បានរាយការណ៍ថា នៅមុនពេលកើតហេតុក្រុមជនជាប់ចោទបានផឹកស្រាស្រវឹងតាំងពីក្បាល ព្រលប់រហូតដល់ម៉ោង១២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៤ ស្រែកឡូឡារំខានដំណេកគេឯង ពេលនោះជនរងគ្រោះឈ្មោះ ងួន រចនា ចេញមកប្រាប់កុំអោយឡូឡា(និយាយខ្លាំងៗពេក) ព្រោះ ដេកមិនលក់ ពេលនោះក៏ស្រាប់តែក្រុមជនដៃដល់ទាំង៣នាក់នាំគ្នាស្ទុះមកវាយ ជនរងគ្រោះតែម្ដង ដោយខ្លះប្រើដុំថ្ម និងដំបងបណ្ដាលអោយជនរងគ្រោះរបួសពេញខ្លួនឈាមប្រឡាក់ដាបខ្លួន។
ភ្លាមៗ ក្រុមគ្រួសារជនរងគ្រោះបានរូតរះដឹកដកទៅព្យាបាលសង្គ្រោះបន្ទាន់នៅ មន្ទីរពេទ្យព្រះកុសុមៈដោយដេរស្នាមរបួសចំនួន៦០ថ្នេរ ហើយក៏បានប្ដឹងសមត្ថកិច្ចអោយមកចាប់ជនដៃដល់ទាំង៣នាក់តែម្ដង៕