របួសធ្ងន់​ស្រាល​៤​នាក់ ខណៈ​ដេ​ល​រថយន្ត​កូរ៉ូឡា​បុក​រះ​ម៉ូតូ រ៉ឺម៉ក​កង់​៣ និង​រថយន្ត​រេ​ហ្វ័​រ​ផ្ទប់​ទៅនឹង​ឃឿន​ផ្លូ​វ

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ យ៉ាងហោចណាស់​មនុស្ស​៤​នាក់​បាន​រងរបួស​ធ្ងន់ ខណៈដែល​បុរស​ម្នា​ក់បាន​បើកបរ​រថយន្ត​កូរ៉ូឡា មួយគ្រឿង បុក​រះ​ម៉ូតូ រ៉ឺម៉ក​កង់​បី ហើយ​ជ្រុល​បុក​រះ​រថយន្ត​រេ​ហ្វ័​រ​ដែល​កំពុងធ្វើដំណើរ​កា​លពី​វេលា​ម៉ោង​២១​និង​៤០​នាទី​យប់​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ ២០១៤ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ ២៧១ ខាងក្រោយ​ស្ពាន​អាកាស​ក្បាលថ្នល់ សង្កាត់​ផ្សារ​ដើមថ្កូវ​ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កូរ៉ូឡា​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​2L-3877 បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​មហាវិថី​ព្រះមុនីវង្ស ក្នុងទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿ​លុះ​មកដល់​ចំណុច​ច្រ​មោះ​ជ្រួល​ក្បាលថ្នល់​បាន​ជ្រុល​បុក​ម៉ូតូ​ស្មាស់ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​1D-7666 បើក​ដោយ​នារី​ម្នាក់​បណ្ដាល​ឲ្យ​ម៉ូតូ​ខ្ទប់​ជាមួយនិង​បង្គោល​ស្លាក​សញ្ញា​ពុះ​ចែក​ទ្រួ​ង​ផ្លូវ​បាក់​អស់​១​ដើម​ហើយ​រថយន្ត​បាន​ព្យាយាម​បើក​រត់​បាន​ប្រហែលជា​៣០​ម៉ែត្រ​ក៏​បន្ត​បុក​រ៉ឺម៉ក​កង់​បី​ក្រឡាប់​ផ្ងារជើង​ច្រងាង​រថយន្ត​នៅ​មិនទាន់​ឈប់​ហើយ​បាន​ជ្រុ​ក​បុក​រថយន្ត​មួយគ្រឿង​ទៀត​ដែល​ធ្វើដំណើរ​ស្រប់គ្នា​បណ្ដាល​ឲ្យ​រង​ការខូចខាត​ហើយ​រថយន្ត​បង្ក​នៅ​មិនទាន់​អស់ចិត្ត​ក្នុង​ការបើក​រត់គេចខ្លួន​ក៏​ជ្រុល​បុក​ឃឿន​ផ្លូវ​នៅ​ខាងក្រោម​ស្ពាន​អាកាស​ក្បាល់​ថ្ម​ល​ជាប់​ទៅមុខ​លែងរួច​តែម្តង​។​

 

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​ទៅដល់​ចំណុចកើតហេតុ​និង​ធ្វើការ​វាស់វែង​ស្ទួ​ច​រថយន្ត​បង្ក​រួមទាំង​ម៉ូតូ​និង​រ៉ឺម៉ក​កង់​បី និង​រថយន្ត​រេ​ហ្វ័​រ យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​គ្នា​នាពេល​ក្រោយ ៕

13-5-2014 (1) 13-5-2014 (2) 13-5-2014

 

Leave a Reply

(*) Required, Your email will not be published