លោក​ប្រាក់ ណូ​ម៉ា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ចាម សង្ស័យ​សម្ងំ​កើប​លុយ​ពី​ការដឹកជញ្ជូន​ឈើ​ច្បាប់​របស់ ឈ្មោះ ពៅ សក់​បះ និង លី ឡាយ

, , Leave a comment

​ខេត្តកំពង់ចាម​ ៖ ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ឆ្លងកាត់​ទឹកដី​ខេត្តកំពង់ចាម ដើម្បី​នាំទៅ​លក់​នៅ​ស្រុក​យួន មានការ​ប្រយ័ត្នប្រយែង និង​ហ៊ាន​ចំណាយលុយ ថ្លៃ​ប៉ាវ​ផ្លូវ​ដឹកជញ្ជូន​ឈើ ក្នុង​កម្រិត​ខ្ពស់​ដើម្បី​កុំ​ឲ្យ​មានការ​បង្ក្រាប ហើយ មាន​មេ​ឈ្មួញ​វ័យក្មេង ដ៏​មាន​ឥទ្ធិពល​ចំនួន ២​នាក់ រួមមាន ពៅ សក់​បះ និង ឈ្មោះ លី ឡាយ ហៅ​ឡាយ​ត្រើង ដែល​កំពុង​តាំងខ្លួន ជា​ឈ្មួញ​ធំ​រកស៊ី​ប្រមូល​ទិញ​ឈើ​ប្រណីត ឈើ​គ្រញូង​ពី​ឈ្មួញ​តូចតាច ដែល​ដឹកជញ្ជូន​មកពី ខេត្តព្រះវិហារ ខេត្ត​ឧ​ត្ត​រ​មានជ័យ ឆ្លងកាត់​ទឹកដី​ខេត្តកំពង់ធំ ប្រមូល​យកទៅ​ស្តុក​ទុក ក្នុង​ឃ្លាំង​ដ៏​ធំ​ពីរ​កន្លែង តំបន់​ត្រើង​ឃុំ​អូរ​ស្វាយ ផ្លូវបំបែក​កំពង់ចាម ទៅ​ស្រុក​ចំការលើ​។

9-5-2014 (1) Noma

9-5-2014 (2)

 

Leave a Reply

(*) Required, Your email will not be published