ប្រទះឃើញ​ជនរងគ្រោះ​ដេកស្លាប់​យ៉ាង​អាណោចអាធ័ម ក្រោម​កង់​ម៉ាស៊ីន​ចម្រោះ​ទឹក​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​នៅនឹងកន្លែង​ខណៈដែល​ក​ង់​ម៉ាស៊ីន​ចម្រោះ​ទឹកស្អាត​កិន​ស្លាប់​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អ​ធ្រា​ត​ឈានចូល​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៤នៅក្នុង​រោងចក្រ​បោកគក់ ស្ថិតក្នុង​ក្រុមទី​១ ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

 

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ម៉ន សុរិយា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​សន្តិសុខ​ហ្កា​រ៉ូ​ដា ស្នាក់នៅ​ភូមិ​បាក់​ខែង​លើ សង្កាត់​បាក់​ខែង ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។​

 

​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ពេល​ល្ងាច​គេ​ឃើញ​សន្តិសុខ​រូបនេះ​បាននាំគ្នា​ផឹកស្រា​នៅផ្ទះ លុះ​វេន​យាម​ជនរងគ្រោះ​បាន​ចូ​ល​ទៅ​​ប្រចាំការ​យាម​ក្នុង​រោងចក្រ​(​ប្រចាំការ​វេលាយប់​)​ដូច​សព្វមួយដង ។ លុះ​វេលា​កើ​ហេតុ​ខាងលើ​សន្តិសុខ​ផ្សេងទៀត​បាន​ដើរល្បាត​នៅក្នុង​រោ​ង​ច​ក្រ​​ស្រាប់តែ​ប្រទេះ​ឃើញ​ជនរងគ្រោះ​ដេកស្លាប់​ដោយ​កង់​ម៉ូ​ទ័​រ​ម៉ាស៊ីន​ចម្រោះ​ទឹកស្អាត​កិន​ជាប់​ក៏មាន​ការភ្ញាក់ផ្អើល​តែម្ដង ហើយ​មូល​ហេតុដែល​ជនរងគ្រោះ​ស្លាប់​នេះ​ប្រហែលជា​ស្រវឹង​ហើយ​ឡើងទៅ​ដេក​លើ​កន្លែងកើតហេតុ​បានជា​ត្រូវ​ជួប​គ្រោះថ្នាក់​បែបនេះ ។​

 

​សព​ជនរងគ្រោះ​ត្រូវបាន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត​៕

11-5-2014-(1) 11-5-2014-(2)

 

Leave a Reply

(*) Required, Your email will not be published