ផ្ទះ​ប្រជាពលរដ្ឋ​២​ខ្នង​បាន​រង​ការខូចខាត និង​មនុស្ស​៣​នាក់​របួសធ្ងន់​ស្រាល ខណៈដែល​រថយន្ត​កុងតឺន័រ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​

, , Leave a comment

​ខេត្តកណ្តាល ៖ ផ្ទះ​២​ខ្នង និង​មនុស្ស​៣​នាក់ ត្រូវបាន​ខូចខាត និង​រងរបួស​ធ្ងន់​ស្រាល ខណៈដែល​រថយន្ត​កុងតឺន័រ​២​គ្រឿង​បាន​បើក​បុក​គ្នា​ពេញទំហឹង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៩ ឧសភា ២០១៤ លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ​ដីឥដ្ឋ​កោះ​ផុស ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ពណ៌​លឿង​ពាក់​ស្លាក​លេខ​3A-1572 ធ្វើ​ដំ​ណើ​រ​​ពី​ភ្នំពេញ​ឆ្ពោះទៅ​អ្នក​លឿង ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​មិនដឹង​យ៉ាងម៉េច​បាន​ជ្រុល​ទៅបុក​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ទៀត​ពាក់​ស្លាក​លេខ​3A-6258 ដែល​បើក​បញ្ច្រាសទិស​គ្នា ហើយ​រថយន្ត​កុងតឺន័រ​ពណ៌​លឿង​មិនទាន់​អស់​ល្បឿន​ក៏​ជ្រុល​ទៅបុក​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នង​ទៀត​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​របួសធ្ងន់ និង​២​នាក់​ទៀត​របួសស្រាល​។​

 

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចុះ​ធ្វើ​កំណត់​នៅ​កន្លែងកើតហេតុ និង​យក​រថយន្ត​ទាំងពីរ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន ដើម្បី​ដោះស្រាយ​ជា​ក្រោយ​៕

10-5-2014-(1) 10-5-2014-(2) 10-5-2014-(3)

 

Leave a Reply

(*) Required, Your email will not be published