របួសធ្ងន់​ដាច់រយះ​កែងជើង ខណៈដែល​រថយន្ត​ដឹក​ដី​បត់​កៀរ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ ដាច់រយះ​កែងជើង ខណៈដែល​ធ្វើដំណើរ​តាមផ្លូវ ត្រូវ​រថយន្ត​ដឹក​ដី​បត់​កៀរ​បណ្តាល​ឲ្យ​ដួល​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃទី​៩ ខែឧសភាឆ្នាំ​២០១៤ នៅ​ចំណុច​ផ្លូវបត់​ចូល​បុរី​ហ្រេ​ន​ភ្នំពេញ ស្ថិត​ក្នុងភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ប្រុស ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ជាងភ្លើង ស្នាក់នៅ​ភូមិ​ពោធិ​មង្គល ឃុំ​ព្រែ​កតា​ទេ​ន ស្រុក​ពញាឮ ខេត្តកណ្ដាល បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង់​C125 ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CD-1753 ក្នុងទិសដៅ​ពី​លិច​មក​កើត ។ លុះ​មកដល់​ចំណុចកើតហេតុ​រថយន្ត​ដឹក​ដី​មួយគ្រឿង​ម៉ាក់ នីសា​ន់​ឌី​ស៊ែ​ល ពណ៌​ស ពាក់​ស្លាក​លខ​ភ្នំ​ពេ​ញ​​3A-9064 បើកបរ​ក្នុងទិសដៅ​ស្របគ្នា​បាន​បត់​ចូល​ដី​ឡូ​តិ៍​មួយកន្លែង ដើម្បី​ចាក់ដី​ក៏បាន​កៀរ​ជនរងគ្រោះ​បណ្តាល​ឲ្យ​ដួល ហើយ​អ្ន​ក​បើ​ក​រថ​យ​ន្ត​បង្ក​បាន​ចុះ​ពី​រថយន្ត​ហើយ​គេចខ្លួន​បាត់ស្រមោល បន្សល់ទុក​រថយន្ត​នៅនឹងកន្លែង​កើតហេតុ​។​

 

​ក្រោយ​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន ។ ចំណែក​ម៉ូតូ​ជនរងគ្រោះ និង​រថយន្ត​បង្ក ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន រង់ចាំ​ការដោះស្រាយ​ជា​ក្រោយ​៕

10-5-2014 (1) 10-5-2014 (2) 10-5-2014 (3) 10-5-2014 (4)

 

Leave a Reply

(*) Required, Your email will not be published