បងប្រុស​តារាចម្រៀង ឆាយ វិ​រៈ​យុទ្ធ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ករណី​បទ​ឆបោក​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន តាម​ពាក្យបណ្តឹង​របស់​នារីរ​ង​គ្រោះ​ករណី​ឆបោក​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៤ ត្រង់ចំណុច​ហាង​អិន​ធឺ​ណេ​ត​យីហោ CHNet តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

 

​យោងតាម​ខ្លឹមសារ​ពាក្យបណ្តឹង​របស់​នារី​គ្រោះ​បាន​ឲ្យ​ដឹងថា ជនជាប់ចោទ​មានឈ្មោះ ឆាយ ពៅ អាយុ​៣៥​ឆ្នាំ ដែល​គេ​ស្គាល់​ថា​ជា​បងប្រុស​បង្កើត​របស់​តារាចម្រៀង​ពេញនិយម​មួយរូប​ឈ្នោះ ឆាយ វីរៈ​យុទ្ធ ជា​អ្នក​លេងភ្លេង ស្នាក់នៅ​ភូមិ​ស្នែង​រលីង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ ចំណែក​នារី​រងគ្រោះ​មានឈ្មោះ សេង ចាន់​ស៊ីណា ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជា​អ្នកសិល្បៈ មាន​ទីលំនៅ​ផ្ទះ​លេខ​២៧ ផ្លូវ​83BT ក្រុម​៦ ភូមិ​ចំរើន​ផល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ។​

 

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២១​ខែមេសា​ឆ្នាំ​២០១៤ ជនជាប់សង្ស័យ​បាន​ទូរស័ព្ទ​ទៅ​នារី​រងគ្រោះ​ថា ស្អែក​រូបគេ​ជួល​ឧបករណ៍​ភ្លេង​លេង ប៉ុន្តែ​នាង​មិន​ព្រម​ដោយ​នាង​ប្រាប់ថា ចាំ​ព្រឹក ចាំ​មក​យក​រួច​នាង​ក៏​ដាក់​ទូរស័ព្ទ​ចុះ​។ លុះ​ព្រឹក​ឡើង​នៅវេលា​ម៉ោង​៧​និង​៣០​នាទី​ថ្ងៃទី​២១​ខែមេសា ជនសង្ស័យ​បានមក​ជួប​ជាមួយ​ម្ដាយ​នាង ពេលនោះ​ឈ្មោះ ឆាយ ពៅ បាន​យក​ឧបករណ៍​ទៅ​បាត់​រហូតដល់​សព្វថ្ងៃ ហើយ​រូបនាង​បាន​ព្យាយាម​ទំនាក់ទំនង​ទៅ ប៉ុន្តែ​រូបគេ​បាន​បិត​ទូរស័ព្ទ​ទើប​រូបនាង​សម្រេច​ដាក់ពាក្យ​បណ្ដឹង​ទៅ​សមត្ថកិច្ច ដើម្បី​ជួយ​អន្តរាគមន៍​ស្វែងរក​ឈ្មោះ ឆាយ ពៅ អោយ​ប្រគល់​ឧបករណ៍​ភ្លេង​ឲ្យ​រូបនាង​វិញ​។​

 

​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ និង​សាកសួរ ឈ្មោះ ឆាយ ពៅ នេះ​បាន​សារភាពថា រូបគេ​បាន​យកទៅដាក់​បញ្ចាំ​យកលុយ​ចាយ​អស់ហើយ ។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ប៉ុស្ដិ៍​បឹង​ទំ​ពុង ឃាត់ខ្លួន និង​កសាង​សំណុំរឿង ដើម្បី​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕

01 02

 

Leave a Reply

(*) Required, Your email will not be published