ស្លាប់​ម្នាក់ របួសធ្ងន់ ស្រាល​២២​នាក់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​លើ​កំណាត់​ផ្លូវជាតិ​លេខ​៨

, , Leave a comment

​ខេត្តកណ្តាល ៖ យ៉ាងហោចណាស់​មនុស្សម្នា​ក់បាន​ស្លាប់​នៅនឹងកន្លែង និង​២២​នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់ និង​ស្រាល ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ដែល​បណ្តាលមកពី​រថយន្ត​ធុន​ធំ​ម៉ាក​ហ៊ីយ៉ាន់ដាយ​ដឹកទំនិញ បើក​បុក​ជាមួយ​រថយន្ត​ហ៊ីយ៉ាន់ដាយ​ដឹក​ស្វាយ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៨​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលោង​អ​ធ្រា​ត​ឈានចូល​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៤ ស្ថិតក្នុង​ភូមិ​សេ​ដា ឃុំ​វិហា​សួរ​គ៌ ស្រុក​ខ្សា​ច់​កណ្តាល ខេត្តកណ្តាល ។​

 

​យោងតាម​ការណ៍​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់ថា វេលា​កើតហេតុ​ខាងលើ​រថយន្ត​ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លា​លេខ​ភ្នំពេញ​3B-8638​ប្រភេទ​ធុន​ធំ​ដឹកទំនិញ​បាន​បើកបរ​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៨ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ។ លុះ​មកដល់​ចំណុចកើតហេតុ រថយន្ត​នោះបាន​រេ​ចង្កូត ហើយ​ជ្រុល​ទៅបុក​ជាមួយ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​2U-5307 ដឹក​ស្វាយ​ពេញ​ដែល​បើក​បរប​ញ្ជ្រា​សទិស​គ្នា​នោះ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​មនុស្សម្នា​ក់បាន​ស្លាប់​នៅនឹងកន្លែង និង​២២​នាក់​ទៀត​បាន​រងរបួស​ធ្ងន់​ស្រាល​ដេករ​ណូ​ក​រណែល ។

 

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះទៅ​អន្តរាគមន៍ ដោយ​យក​រថយន្ត​ទាំងពីរ​ទៅ​រក្សា​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​កសាង​សំ​ណុំ​រឿ​ង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។ ចំណែក​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ ដើម្បី​ធ្វើការ​សង្គ្រោះ ហើយ​សព​ជនរងគ្រោះ​ស​ម​ត្ថ​កិ​ច្ច​បាន​ទាក់ទង​ទៅ​ក្រុមគ្រួសារ ដើម្បី​មក​ទទួល​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

New-Picture

 

Leave a Reply

(*) Required, Your email will not be published