ឪពុក​ដែល​ស្និ​ទ្ន​ស្នាល​នឹង​កូន ធ្វើ​ឲ្យ​កូន​មាន​បញ្ញា​ស្មារតី​ល្អ​

, , Leave a comment

​ក្មេង​ដែល​ស្និទ្ធស្នាល​ជាមួយ​ឪពុក ជា​លទ្ធផល​ស្រាវជ្រាវ​បាន​បញ្ជាក់ថា គឺអាច​សម្រប​ខ្លួន​ជាមួយ​មិត្ត​ភ័ក្តិ​បានល្អ​ជាង​ក្មេង​ដែល​គ្មាន​ឪពុក​ចា​ប់​អា​រ​ម្ម​ណ៍ ឬ​ដែល​មានតែ​ម្តាយ​ថែរក្សា ។ ការស្រាវជ្រាវ​បាន​រកឃើញ​ទៀតថា សម្ព័ន្ធភាព​ដ៏​ល្អជា​មួយ​ឪពុក​នឹងធ្វើ​ឱ្យមាន​ភាព​យូរអង្វែង​ដល់​ជីវិត​របស់​កូ​ន​​ក្នុង​រយៈពេល​២​ទសវត្ស​ក្រោយ ។​

 

​លោកស្រី អេ​ន​ណា​សា​កា​ឌី មកពី​មហាវិទ្យាល័យ អាប់​សាឡា ប្រទេស​ស៊ុយអែត​បាន​បង្ហើប​ថា ការវិភាគ​លើ​របាយការណ៍​ដែល​រៀបចំ​ធ្វើឡើង​ក្នុ​ង​​រយៈពេល​២០​ឆ្នាំកន្លងមក​ឃើញថា ជាទូទៅ​ក្មេង​នឹង​បានឃើញ​ប្រយោជន៍​ផ្នែក​បញ្ញា​ស្មារតី​ច្រើន បើសិនជា​ពួកគេ​ស្ថិតនៅ​ជិតដិត​ជាមួយ​ឪពុក ឬ​អ្នក​ដែលមាន​តួនាទី​ប្រៀបដូចជា​ឪពុក​ដោយ​ក្មេង​ទាំងនេះ​មិន​បង្កបញ្ហា​ផ្លូវចិត្ត​ដល់​អ្នកផង ហើយ​ថែមទាំង​រៀន​ពូកែ​អាចបង្កើត​មិត្តភាព​ជាមួយ​មិត្ត​ភ័ក្តិ​ទាំង​ពីរភេទ​បានល្អ​ទៀតផង ។​

 

​អ្នកស្រាវជ្រាវ​ស៊ុយអែត​បាន​ប្រទះ​ឃើញថា ក្មេង​ដែលមាន​ឪពុកម្តាយ​នៅ​ជួបជុំគ្នា​មាន​បញ្ញា​ច្រើនជាង​ក្មេង​ដែល​នៅ​ជាមួយ​តែ​ម្តាយ ។ ក្រៅពីនោះ​មា​ន​ភាព ស្និទ្ធស្នាល​ជាមួយ​ទាំង​ឪពុក និង​ម្តាយ​ថែមទាំង​ធ្វើឱ្យ​ក្មេងប្រុស​មាន​បញ្ញា​ឈ្លាសវៃ និង​មានការ​បង្កបញ្ហា​ផ្លូវចិត្ត​តិចតួច ស្គាល់​ពី​ហេ​តុ​ផ​ល និង​ជំនាញ​ផ្នែក​ភាសា​មាន​ភាព​រីកចម្រើន​ច្រើន ។ ការស្រាវជ្រាវ​ខាងលើ​បានឱ្យដឹង​ទៀតថា ក្មេង​ដែល​នៅ​ជាមួយ​ឪពុកម្តាយ​ជុំគ្នា​នឹងមាន​បញ្ហា​ទ​ង្វើ​តិចជាង​ក្មេង​ដែលមាន​ម្តាយ​តែ​ម្នាក់ ។​

 

​ទោះជា​យ៉ាងណាក៏ដោយ​យើង​មិនអាច​បញ្ជាក់បាន​ថា​ហេតុការណ៍​នេះ ក៏ដោយ​សារ​តែមាន​ឪពុក​មាន​ចំណែក​រួម​ក្នុងការ​ចិញ្ចឹម​កូន​ដែរ​ឬ​យ៉ាងណា ? ឬក៏​ម្តាយ​អាច​ចិញ្ចឹម​កូន​បានល្អ ព្រោះតែ​បានទទួល​ការគាំទ្រ​ពី​ប្តី​នោះឡើយ ៕

10-2-2014 (1) Lifestyles

 

Leave a Reply

(*) Required, Your email will not be published