ក្លិបធំៗ៣នៅអង់គ្លេសគឺ Liverpool, Arsenal និង Manchester United កំពុងតែប្រជែងគ្នាលើការចង់បានខ្សែប្រយុទ្ធ Thomas Muller របស់ក្លិបBayern Munich។ ទោះបីជាយ៉ាងណាក៏ដោយកីឡាករអន្តរជាតិអាល្លឺម៉ងរូបនេះ ទើបតែបានច្រានចោលចំពោះពាក្យចចាមអារ៉ាមដែលបានលើកឡើងថារូបគេនឹងចាកចេញពី Bayern Munich ពេលចប់រដូវកាលនេះ។
ស្របពេលជាមួយគ្នានោះមានសេចក្តីរាយការណ៍មួយបានអះអាងថា បើសិនជាលោក Louisvan Gaal ត្រូវបានតែងតាំងធ្វើជាគ្រូបង្វឹកManchester United មែននោះគាត់នឹងនាំយកកីឡាករ Muller មកកាន់ទឹកដី OldTrafford ។ គួរបញ្ជាក់ថាសារព័ត៌មានក្នុងប្រទេសអាល្លឺម៉ង់បានរាយការណ៍ថាក្លិបLiverpoolនិងArsenalកំពុងតែរៀបចំសំណើរដើម្បីទិញMullerបើសិនជាManchesterUnitedខកខានមិនអាចទិញរូបគេបាន៕