Liverpool​ នឹង​ទិញ​ AdamLallana ​ឲ្យ​បាន​មុន​ការប្រកួត​ World Cup

, , Leave a comment

​ក្លិប​ហង្ស​ក្រហម ​Liverpool ​ត្រូវបាន​គេ​មើលឃើញថា​កំពុងតែ​ត្រៀម​សំណើរ​ដើម្បី​នាំយក ​play maker ​របស់​ក្លិប​ Southampton ​កីឡាករ​ Adam Lallana ​ឲ្យ​បាន​មុនពេល​ការប្រកួត​ពានរង្វាន់​ពិភពលោក​ World Cup ​ឈាន​មកដល់​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ​ក្លិប​ Southampton ​បាន​អះអាងថា​ពួកគេ​នៅ​មិនទាន់​ទទួលបាន​សំណើរ​ផ្លូវ​ការណ៍​ណាមួយ​ពី​សំណាក់​ក្លិប​របស់លោក ​Brendan Rodgers ​នៅឡើយ​ទេ​។​

 

​គួរ​បញ្ជាក់ថា​ខ្សែបម្រើ​ប្រយុទ្ធ​វ័យ​២៦​ឆ្នាំ​រូបនេះ​ត្រូវបាន​ជ្រើសរើស​ជា​កីឡាករ​ល្អ​បំផុត​របស់​ក្លិប​ Southampton ​ក្នុង​រដូវ​កាល​នេះហើយ​រូបគេ​កំពុងមាន​សង្ឃឹម​ផងដែរ​ថា​នឹងមាន​ឈ្មោះ​ក្នុង​បញ្ជី​ជម្រើសជាតិ​អង់គ្លេស​សម្រាប់​ការប្រកួត​ World Cup ៕

Southampton v Crystal Palace - Premier League

 

Leave a Reply

(*) Required, Your email will not be published