អាង​ផ្លូវ​ស្ងាត់ មិន​ប្រយ័ត្ន​រថយន្ត​ប៉ះ​ម៉ូតូ របួសធ្ងន់​ស្រាល ២​នាក់​

, , Leave a comment

​ខេត្ត​សឹ្ទ​ង​ត្រែង​ ៖ បុរស​២​នាក់​រងរបួស​ធ្ងន់​ស្រាល ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្តាលមកពី​រថយន្ត​បុក​ជាមួយនឹង​ម៉ូតូ​កាលពី​វេលា​ម៉ោង​៨ និង​៥០​នាទី​ព្រឹក​ថ្ងៃទី​៨​ខែឧសភា ឆ្នាំ​២០១៤ស្ថិតនៅ​ចំណុច​ផ្លូវបត់​កែង​ជាប់​មន្ទីរពេទ្យ​ខេត្ត​សឹ្ទ​ង​ត្រែង​។​

 

​ប្រភពពី​កន្លែង​ហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​២​នាក់​មានឈ្មោះ សៀង រ៉ាត់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ព្រែក សង្កាត់​សឹ្ទ​ង​ត្រែង និង​ម្នាក់ទៀត​មានឈ្មោះ រិត ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រះ​ឬ​ស្សី ក្រុង​សឹ្ទ​ង​ត្រែង អ្នក​ទាំងពីរ មានមុខ​របរ​ធ្វើ​ជាង​ជួសជុល​ម៉ូតូ នៅ​ទល់មុខ​សួនច្បារ ក្នុង​ផ្សារ​សឹ្ទ​ង​ត្រែង​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក FINO គ្រឿង​ពណ៌​សលាយ​ស្លា​ទំ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AN-4181 ។ ចំណែក​ជន​បើករថយន្ត​បង្ក​មានឈ្មោះ បែន នី ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មុខរបរ​រកស៊ី​ចេញចូល​ក្នុង​ខេត្ត​សឹ្ទ​ង​ត្រែង​ជិះ​រថយន្ត​មួយគ្រឿង​ម៉ាក ហាយ​លឹន​ឌ័​រ ពណ៌​ស្ក ពាក់​ស្លាក​លេខ​ភ្នំពេញ 2R-4928 ។​

 

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា មុនពេល​កើតហេតុ​ភាគី​ម៉ូតូ​បានធ្វើ​ដំណើរ​មកពី​ទិសខាងកើត​ទៅខាង​លិច​ ហើយ​មកដល់​ចំណុចកើតហេតុ​ដែ​ល​ជា​​ផ្លូវកែង​បាន​ប៉ះ​ជាមួយ​ភាគី​រថយន្ត​ដែល​បើកបរ​តាម​ទិស​ជើង​ទៅ​ត្បូង ជ្រុល​ទៅបុក​ជាមួយនឹង​ម៉ូតូ​យ៉ាង​ពេញទំហឹង បណ្តា​យ​ឲ្យ​ជនរងគ្រោះ​រ​បួ​ស​ធ្ងន់​ស្រាល បញ្ជូណទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ខេត្ត​សឹ្ទ​ង​ត្រែង​។​

 

​ក្រោយ​កើត​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ធ្វើ​អន្តរាគមន៍ និង​យក​រថយន្ត ម៉ូតូ​ទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ដើម្បី​ធ្វើការ​ដោះ​ស្រា​យ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

 09-5-2014 (3)

09-5-2014 (1)

 

Leave a Reply

(*) Required, Your email will not be published